លោកជំទាវ ប៊ន សុភី បានអញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋពុលចំណីអាហារ ១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷ លោកជំទាវ ប៊ុន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយលោកអ៊ូ ជួបកុសល ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្ត  លោកស្រី ឡុញ ពិសា សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានអញ្ជើញសាកសួរសុខទុក្ខ ប្រជាពលរដ្ឋពលអាហារនៅឃុំប្រឡាយមាស ឃុំផ្លូវទូកនិង ក្រុងកំពង់ឆ្នាំង សរុបចំនួន១៣នាក់ ស្រី៥នាក់ ដែលពុលអាហារនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣។
នៅក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី  ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋរងគ្រោះដោយយថាហេតុ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកជំទាវ ប៊ន សុភី ក៏បាន ផ្ដាំផ្ញើអោយ ប្រជាពលរដ្ឋដែលពុលចំណីអាហារ និង ប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ទាំងអស់ត្រូវខិតខំថែទាំសុខភាព ដោយអនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ឆាប់បានជាសះស្បើយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។
ជាពិសេសពេលជាទៅលំនៅដ្ឋានវិញសូមហូបអាហារដោយមានការប្រុងប្រយ័ត្នដោយហូបស្អាត ផឹកស្អាត និង រស់នៅស្អាត បរិស្ថានល្អនៅជុំវិញផ្ទះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *