ពលរដ្ឋប្រុសស្រី ១២នាក់ ពុលមីឆាលក់តាមរទេះរុញ នៅឃុំផ្លូវទូកនិងឃុំប្រឡាយមាស ស្រុកកំពង់លែងបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យង្អែកខេត្ត

កំពង់ឆ្នាំង÷ នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៣កកហកដា២០២៣ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន ១២ នាក់នៅក្នុងឃុំផ្លូវទូកនិងឃុំប្រឡាយមាសស្រុកកំពង់លែង បានហូបមីឆាពុលចុក ពោះ.ក្អួតចង្អោ.នឹងត្រូវបានក្រុមគ្រួសារសាច់ញាត្តិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកវរ:សេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា២០២៣នេះថាករណីនេះកាលឡើងពីល្ងាច ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ ម៉ោង១៦ល្ចាច មានករណីចុកពោះ ក្អួត ចង្អោ.រាគ លក្ខណៈជាបណ្ដុំចំពោះប្រជាជនដែលរស់នៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលគេរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។

ក្នុងករណីខាងលើនេះមានមនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន ១២នាក់មានរោគសញ្ញាស្រដៀងគ្នាគឺ  ចុកពោះ រាគនិងក្អួតចង្អោ អស់កម្លាំងនិងចេញ រោគសញ្ញា អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ ដើម្បីសង្គ្រោះជីវិតប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះ មានអ្នករងគ្រោះចំនួន១២នាក់ ស្រី ៥ នាក់ (នៅក្នុងឃុំផ្លូវទូក៣នាក់ស្រី ២នាក់ ) ដឹងនៅក្នុងឃុំប្រឡាយ មាស៨ នាក់ ស្រី៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ១៨ខែ ដល់៦៥ ឆ្នាំ សុទ្ធតែបានបរិភោគមីឆា(មីសសៃមូល)របស់ ស្ត្រីឈ្មោះ មូល សុន អាយុ ៧០ ឆ្នាំរស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងបានរុញរទេះដើរលក់នៅតាមភូមិ ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេ ញរោគសញ្ញាមុនគេ បានហូនមីឆានៅវេលាម៉ោង ៣ និង១៥នាទី និងចេញរោគ សញ្ញាខ្លាំងនៅម៉ោង ៣ និង៤៥នាទី ល្ងាចថ្ងៃទី១៣ខែកក្កដា  និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង ៣ និង៣០នា ទី ទៅម៉ោង១៦ ល្ងាចនិង បានចេញរោគ ស ញ្ញានៅចន្លោះម៉ោង ១៦ ទៅម៉ោង១៧ ល្ងាច។

ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគ រកមូលហេតុអោយបានច្បាស់លាស់។

ចំណែកស្ត្រីឈ្មោះ មូសុន អាយុ៧០ ឆ្នាំរស់នៅភូមិពាងខ្នងឃុំផ្លូវទូកជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាសឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ។

ដោយឡែកនៅថ្ងៃទី១៤កក្កដា២០២៣នេះ ក្រុមគ្រូពេទ្យង្អែកកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាអ្នកជំងឺទាំងអស់ មានអាការស្រួលបណ្តើរៗហើយនិងពុំមានអ្នកណា រងគ្រោះធ្ងន់នោះឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *