សៀមរាប÷ ពិធីសំណេះសំណាល ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ថាប្ញទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មធិការគណបក្សខេត្តសៀមរាប និងជាបេក្ខជនតំណាងរាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែ បឋមាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សឃុំ ប្រាសាទ មានសមាជិក សមាជិកា ចូលរួមចំនួន ៤០៥នាក់ ស្រី ២៤១នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជាបេក្ខជននាយករដ្ឋមន្រ្តី និង សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប
ថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស ព្រមទាំងប្រជាពលរដ្ឋ ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេ មកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២២ និង គ្រប់អាណត្តិតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធិភាព។
ឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានថ្លែងថាៈ ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចបានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយសម្តេចដឹកនាំកសាងប្រទេស មានការរីកចំរើនដល់បច្ចុប្បន្នទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។
សម្តេចក៏បានស្វះស្វែងរកវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ជាពិសេសចុងក្រោយនេះក្នុងនាមជាម្ចាស់ផ្ទះ សម្តេចបានដឹកនាំរៀបចំកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កន្លងទៅថ្មីៗនេះក្រោមម្លប់សន្តិភាព ទទួលបានជោគជ័យបង្ហាញថាៈកម្ពុជាធ្វើបានយ៉ាងល្អបំផុត។
ឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានអំពាវនាវ សមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាព្រមទាំងប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឯកសារអោយបានគ្រប់គ្រាន់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និង សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ព្រមទាំង ក្រុមការងារ ក៏បានធ្វើការពន្យល់ដល់ សមាជិក សមាជិកាបក្សរបស់គណះបក្សទាំងអស់ អំពីរបៀប គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវផងដែរ។
យោងតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា មានឈ្មោះបោះឆ្នោត ៦១៨៨៣៥នាក់ ១៥២១ការិយាល័យ ចំនួនគណបក្សនយោបាយ មានក្នុងខេត្តចំនួន១៤គណបក្ស ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕