ឯកឧត្តមរដ្ឋមន្ត្រីអ៊ិតសំហេងអញ្ជើញក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង

ទេពខេត្តកំពង់ឆ្នាំង÷ ឯកឧត្តមបណ្ឌិត អ៊ិតសំហេង.រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញក្នុងពិធីប្រកាសចូលកាន់ មុខតំណែងប្រធានមន្ទីការងារនិងវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងគ្រាដែលប្រធានចាស់ត្រូវបានផ្លាស់ទៅកាន់កន្លែងថ្មី។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពេលថ្មីៗនេះបានប្រកាសឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរក្រៅប្រព័ន្ធ កម្មករកម្មការិនី ទាំងអស់អាចធ្វើប័ណ្ណ ប.ស.ស ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ ដើម្បីឱ្យរដ្ឋជួយចេញថវិកា ថែរទាំសុខភាពពួកគាត់ នៅពេលមានជំងឺឈឺថ្កាត់ពេលចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលនេះគឺជាចក្ខុវិស័យប្រកប ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានយក ចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខ មាលភាពរបស់ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តរដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រកាសលោក ស៊ឹម សុវឌ្ឃនៈ ចូលកាន់មុខតំ ណែងជាប្រធានមន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ចំណែកលោក សោម ស៊ីណាត ប្រធានមន្ទីរចាស់ត្រូវបានផ្លាស់ប្ដូរទៅកាន់ភារកិច្ចថ្មី។

នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូ អមឯក ឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាលស្រុកក្រុងនិងអស់លោក លោកស្រីប្រធានមន្ទីរអង្គភាពអង្គភាពជុំវិញខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ចំពោះបងប្អូនស្ត្រីទាំងអស់ ក៏មានភ័ព្វសំណាងផងដែរ ដែលសម្ដេចនាយករដ្ឋមន្ត្រី បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនពេលពួកគាត់មាន ផ្ទៃពោះនិងសម្រាលកូន។ ក្នុងនោះពេលបងប្អូនស្ត្រីមានផ្ទៃពោះទៅពិនិត្យនៅមន្ទីរពេទ្យ និងឧបត្ថម្ភថវិកាចំនួន ៤ ដង ដែលក្នុងមួយដងៗ ៨ ម៉ឺនរៀល និងក្រោយស ម្រាលកូន ពេលយកកូនទៅពិនិត្យសុខ ភាព ឧបត្ថម្ភចំនួន៣ដង ក្នុងមួយដង ៨ ម៉ឺនរៀល និងចុងក្រោយឧបត្ថម្ភពេលយកកូនទៅពិនិត្យសុខភាព ៧ ដងទៀតក្នុងមួយដងៗ ៣ ម៉ឺនរៀល ដែលបានធ្វើឲ្យបងប្អូនជាស្ត្រីទាំងអស់នៅក្នុងទូទាំងប្រទេសមានការអបអរសាទរយ៉ាងខ្លាំង។
ចំពោះវិស័យវិនិយោគទុននៅកម្ពុជាវិញមកដល់ទីនេះ កម្ពុជាមានក្រុមហ៊ុនវិនិ យោគចំនួនជាង៥៧.២៥៦ ក្រុមហ៊ុន។

ក្នុងនោះក្រសួងការងារបានអនុវត្តបានល្អនៅច្បាប់ការងារ និងយកចិត្តទុកដាក់គិតគូរអំពីគ្រោះថ្នាក់ក្នុងការងារ ការថែទាំសុខភា ពរបស់កម្មករកម្មការិនី ទាំងអស់ផងដែរតាមរយៈ របបបេឡាសន្តិសុខសង្គម បស ស។

នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់លោក ជាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី ត្រូវយកចិត្តទុកដាក់ចូល រួមអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រ កបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សហការឲ្យបានល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំសង្កាត់ រដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តក្នុងការផ្ដល់សេវាឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិ ទ្ធភាពជូនប្រជាពលរដ្ឋនិងកម្មករកម្មការិនីយកចិត្តទុកដាក់សាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានល្អ រឿងតូចកុំបង្កឲ្យក្លាយទៅជារឿងធំ និងត្រូវគោរពឋានានុក្រមនៃការងារ ។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅក្នុងពិធីនេះដែរបានលើក ឡើងថា ខេត្តកំពង់ឆ្នាំងមាន៨ក្រុងស្រុក ៧១ឃុំសង្កាត់និង ៥៦៩ ភូមិ មានប្រជា ពលរដ្ឋសរុបចំនួន ៥៧១.០៦២ នាក់ស្មើ នឹង ១៤០.១៤៨ គ្រួសារ បង់ស៊ីតេប្រជា ពលរដ្ឋមាន១០៣ នាក់ ក្នុងមួយគីឡូម៉ែ ត្រក្រឡា។ សេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ ឆ្នាំងនៅឆ្នាំ ២០២១ មានប្រមាណ ៩១៨ លានដុល្លារអាមេរិក ស្មើ នឹង ៣,៤% នៃសេដ្ឋ កិច្ចជាតិចំណូលសម្រាប់ម្នាក់ ចំនួន ១.៥៥៤ដុល្លារ នៅឆ្នាំ ២០២១ ។ ខេត្តកំពង់ឆ្នាំងមានរោងចក្រសហគ្រាសចំនួន ២៨ រោងចក្រ សហគ្រាស ដែលបានផ្ដល់ការងារជូនប្រជាពលរដ្ឋចំនួន ៥០.១៨៩ នាក់ ក្នុងនោះមានស្រីចំនួន ៤០.៨៤១ នាក់។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាល ខេត្តក៏បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរឡើងថ្មីត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានមើលម៉ាត់រាល់បទបញ្ជានិងគោលការណ៍ទាំង ឡាយរបស់រាជរដ្ឋាភិបាល។ ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសា ធារណៈឲ្យ បានល្អប្រកបដោយវិជ្ជាជីវៈខ្ពស់និងទាន់ ពេលវេលាសាកសមជាមន្ត្រីផ្ដល់សេវាល្អជូនបងប្អូនកម្មករនិយោជកនិងប្រជាពល រដ្ឋ។

ត្រូវគោរពឱ្យបាននៅអភិក្រមទាំង ៥ រប ស់សម្ដេចនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់ និងប៉ាវចនា ២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាង ក្រៅក្នុងស្មារតីឯករាជ្យ។

ឯកឧត្តមក៏បានស្នើសុំលោកប្រធានមន្ទីរត្រូវធ្វើការជំរុញដល់កម្មករកម្មការិនីតាមរោង ចក្រឲ្យចូលរួមបោះឆ្នោតជ្រើសរើសតំណា ងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ឲ្យបា នគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខសន្តិ ភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *