ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរ៤គីឡូដែលរងការខូចខាតត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទធ្វើការឈូសឆាយកែសម្រួលដើម្បីឲ្យបានងាយស្រួលក្នុងការធ្វើដំណើរឡើងវិញ

ខេត្តកំពង់ឆ្នាំង÷ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរ៤គីឡូ លើដីកោះមួយនេះដែលរងការខូចខាតយូមកហើយ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានដាក់គ្រឿងចក្រចុះមកធ្វើការឈូសឆាយកែសម្រួល ដើម្បីឲ្យបានងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ទៅមកបានបនរសើឡើងវិញផងដែរ ។

លោក ស្រៀងពាង.ក្រុមប្រឹក្សាឃុំអំពិលទឹកស្រុកកំពង់ត្រឡាចបានអោយដឹងនៅ ថ្ងៃទី១៣កក្កដា២០២៣ តាមរយះទូរសព្ទថាផ្លូវមួយខ្សែ ក្នុងឃុំរបស់លោកមានការលំបាកខ្លាំងខណ: នៅរដ្វវវស្សាភ្លៀងធ្លាក់និងទឹកទន្លេលិចហើយនៅរដូវប្រាំងរថយន្ត ធំៗ ចូលដឹកស្រូវប្រាំរបស់អ្នកភូមិដីកោះមួយនេះ បណ្តាលអោយរងការខូចខាតពិបាក់ធ្វើដំណើរទៅមក ដោយចាប់ពីកំពង់ចម្លងភូមិក្បាលកោះរហូតដល់ភូមិក្អែកពង់ស្ថិតក្នុងឃុំអំពិលទឹក ។

ក្រុមប្រឹក្សាឃុំអំពិលទឹកបានបញ្ជាក់ឲ្យដឹងទៀតថាដោយការស្នើសុំរបស់របស់អាជ្ញាធរ មូលដ្ឋានក៍ដូចប្រជាពលរដ្ឋថាផ្លូវលំក្រាលគ្រោះក្រហម មួយខ្សែនេះមានការលំបាកខ្លាំងតែពេលនេះត្រូវបាន ខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបាន ទម្លាក់គ្រឿងចក្រចុះមកធ្វើការឈូសឆាយកិនបង្ហាប់ ដើម្បីអោយងាយស្រួលក្នុងការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋរស់នៅលើដីកោះមួយនេះបានល្អប្រសើ ។

លោក.ស្រៀងពាង.ក្រុមប្រឹក្សាឃុំអំពិលទឹកនៃស្រុកកំពង់ត្រឡាច បានអោយដឹងបន្ថែមទៀតថា រយៈពេល១០ថ្ងៃមកហើយ ដែលស្ថានភាពអាកាស់ធាតុភ្លៀងចេះតែបន្តធ្លាក់ធ្វើក្រុមស្ថាបនាមានការខកខាននិងយឺតយ៉ាវ ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ។

លោក ជិនរដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង១និង៥២នាទីថ្ងៃទី១៣កក្កដា២០២៣នេះថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ.អ៊ុករាប៊ុន.ក៏ដូចជាឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យលោកទម្លាក់គ្រឿងចក្រចុះដើម្បីធ្វើការឈូសឆាយកិនបង្ហាប់ផ្លូវមួយខ្សែប្រវែងបួនគីឡូម៉ែត្រនេះឲ្យបានល្អ ងាយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាផ្លូវនៅលើកោះមួយនេះមានប្រវែងប្រមាណជា ២០គីឡូម៉ែត្រហើយការជួសជុលកែលម្អផ្លូវនេះដើម្បីឲ្យងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីទួលកោះនេះមិនទាន់ពេលវេលានោះឡើយដោយរដូវនេះវាជារដូវភ្លៀងផង ៕ តារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *