ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ជួបសំណេះសំណាលនិងចុះបង្រៀនពលរដ្ឋសាសនិកឥស្លាម ពីរបៀបគូសសន្លឹកឆ្នោត

សៀមរាប÷ ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ជួបសំណេះសំណាលនិងចុះបង្រៀនពលរដ្ឋសាសនិកឥស្លាម ពីរបៀបគូសសន្លឹកឆ្នោត
នៅរសៀលថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០២៣នេះឯកឧត្តម  អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងជាក្រុមការងារបក្សខេត្តប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានដឹកនាំក្រុមការងារបក្សក្រុងនិងក្រមការងារសង្កាត់ស្វាយដង្គំ ជួបសំណេះសំណាលនិងចុះបង្រៀនបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ពីរបៀបគូសសន្លឹកឆ្នោតនៅក្នុងភូមិស្ទឹងថ្មី ។ មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម  អែល សៀត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវគឺគូសសញ្ញាសម្គាល់រូប«ទេវតាបាចផ្កា» និងមានលេខរៀង១៨  ខណៈដែលសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗមានតម្លៃណាស់ ហើយគឺដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង ដើម្បីទទួលបានជោគជ័យ ក្នុងការបោះឆ្នោត ដើម្បីសម្តេចតេជោ ហ៊ុនសែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍ  ថ្មីៗ បន្ថែមទៀត។ ឯកឧត្តម អែល សៀត ក៍បានមានប្រសាសន៍ជម្រុញដល់សមាជិកក្រុមគ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោត  នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋម្នាក់    ក្នុងការសម្រេចចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា  ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន និង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត់ ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានជម្រាប ដល់សមាជិក គណបក្សនិងបងប្អូនសាសនិកឥស្លាម ទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាស ព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿចាញ់ បោកទង្វើទុច្ចរិត របស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញ លទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។

យោងតាមការបញ្ជាក់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា មានឈ្មោះបោះឆ្នោត ៦១៨៨៣៥នាក់ ១៥២១ការិយាល័យ ចំនួនគណបក្សនយោបាយ មានក្នុងខេត្តចំនួន១៤គណបក្ស ដែលមានឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *