ហាងលក់ម៉ូតូ មុខផ្សារលើធំថ្មីខេត្តសៀមរាប បានរំលោភយកចំណីផ្លូវ ដាក់ម៉ូតូតាំងលក់យ៉ាងរំភើយ ជារៀងរាល់ថ្ងៃ

សៀមរាប÷ ពលរដ្ឋបានលើកឡើងថា មានហាងលក់ម៉ូតូ មួយកន្លែងមុខផ្សារលើធំថ្មីខេត្តសៀមរាប បានរំលោភយកចំណីផ្លូវ ដាក់ម៉ូតូតាំងលក់យ៉ាងរំភើយ ជារៀងរាល់ថ្ងៃ បើអាជ្ញាធរ និង ប៉ូលិសសណ្តាប់ធ្នាប់ មិនចុះហាមឃាត់ទេ ថ្ងៃក្រោយនិងមាន អ្នកបំពានយកចំណីផ្លូវសាធារណៈ មកប្រើប្រាស់ផ្ទាល់ខ្លួនកាន់តែច្រើនថែមទៀតជាក់ជាមិនខាន។
ពលរដ្ឋលើកជាសំណួរថា ចំពោះករណីរំលោភយកចំណីផ្លូវដាក់តាំងម៉ូតូលក់ជារៀងរាល់ថ្ងៃនេះ តើអាជ្ញាធរនិងមានចំណាត់ការយ៉ាងណា? តើមន្ត្រីសណ្តាប់ធ្នាប់មានវិធានការយ៉ាងណា ចំពោះម្ចាស់ទីតាំងបំពានចំណីផ្លូវ?
ខេត្តសៀមរាបក្រោយផ្លូវ៣៨ខ្សែដាក់អោយប្រើប្រាស់រួចមក គេសង្កេតឃើញមានអ្នករំលោភយកចំណីផ្លូវ ដាត់តាំងលក់របស់របរផ្សេងៗជាច្រើនកន្លែង។
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរក្រុង មន្ត្រីសណ្តាប់ធ្នាប់ និងមានវិធានការណែនាំ ហាមមិនអោយមានការរំលោភចំណីផ្លូវសាធារណៈ បន្តទៀតនោះទេ។ តារាជ្យ ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *