លោ សុខសាន្ត បញ្ញា ថៅកែក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់

សៀមរាប÷ លោ សុខសាន្ត បញ្ញា ថៅកែក្រុមហ៊ុនបញ្ចាំ នៅស្រុកជីក្រែង បានចាក់ដីលុបស្រះបុរាណ មួយកន្លែងត្រូវបានអាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់។

ការព្រមានចាត់វិធានការរបស់អាជ្ញាធរស្រុកជីក្រែង លើ បុគ្គល សុខសាន្ត បញ្ញា បែបនេះ បន្ទាប់ពីបុគ្គលរូបនេះបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន» តាមអំពើចិត្ត។ នេះបើតាមលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃអង្គារ។

អភិបាលស្រុកជីក្រែងបញ្ជាក់ថា ករណីលោក សុខ សាន្តបញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ «ស្រះតាធុន» ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ លោកសុខ សាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។

សូមបញ្ជាក់ថា ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ពីសំណាក់ លោ សុខសាន្ត បញ្ញា ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម នាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋនៅតំបន់នោះ។

បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង បានបញ្ជាក់ថាក្រុមការងារចុះពិនិត្យ ទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមាសភាពចូលរួមមាន:
១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក
២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥.ការិយាល័យភូមិបាលស្រុក
៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម
៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម
៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ។

ការចុះត្រួតពិនិត្យ ចាក់ដីលុបស្រះនេះម្ចាស់ដីអវត្តមាន។ កំណត់ហេតុបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖ តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។

ទោះជាយ៉ាងណា រហូតដល់ថ្ងៃពុធនេះ អង្គភាព តារាជ្យ នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេ ចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហោ( ក្រុមហ៊ុនសុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕ តារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *