ទេពកង្រីកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣រយៈពេល១២ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ លោក លី ណារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជានកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ អនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ឆ្នាំងដោយមានការចូលរួមពី លោកស្រី តុង ណារី ប្រធានក្រុមការងារគណបក្សកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ធានឃុំកោះថ្កូវ លោក ឈាង ចន្ធី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកសរុប២១៨នាក់។
មានប្រសាសន៍ក្នុងឱកាសនោះលោក លី ណារុន និង លោក ឡុង ឈុនឡៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក
សួរសុខទុក្ខនិងថ្លែងអំណរ គុណពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជាបេក្ខជននាយករដ្ឋមន្រ្តី និង សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និង ថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅឆ្នាំ២០២២ និង រាល់គ្រប់អាណត្តិតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព។
លោក លី ណារុន និង លោក ឡុង ឈុនឡៃ បានថ្លែង
ថាៈប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចបានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយសម្តេចដឹកនាំកសាងប្រទេសមានការរីកចំរើនដល់បច្ចុប្បន្នទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នៅលើសកលលោក សម្តេចបានទទួលភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍អោយចតនិងស្នាក់នៅហើយពួកគេបានធ្វើដំណើរដល់មាតុប្រទេស កំណើតរបស់គេដោយសុវត្ថិភាព ។
សម្តេចក៏បានស្វះស្វែងរកវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ ជាពិសេសចុងក្រោយនេះក្នុងនាមជាម្ចាស់ផ្ទះ សម្តេចបានដឹកនាំរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កន្លងទៅថ្មីៗនេះក្រោមម្លប់សន្តិភាព ទទួលបានជោគជ័យបង្ហាញថាៈកម្ពុជាធ្វើបានយ៉ាងល្អបំផុត។
លោក លី ណារុន និង លោក ឡុង ឈុនឡៃ បានអំពាវនាវ សមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាព្រមទាំងប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឯកសារអោយបានគ្រប់គ្រាន់អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និង សូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
នៅក្នុងឱកាសនោះដែរ លោក លោកស្រី ព្រមទាំង ក្រុមការងារ ក៏បានធ្វើការពន្យល់ដល់ សមាជិក សមាជិកាបក្សរបស់គណះបក្សទាំងអស់ដែលអំពីរបៀប គូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវផងដែរ ។
បើតាមយោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕