ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី១១កក្កដា២០២៣លោក លោក ឆាយលាភា អនុប្រធានក្រុមការងារក្រុមចុះមូលដ្ឋានឃុំត្រងិលស្រុកកំពង់លែងបានដឹកនាំក្រុមការងារបន្តចុះធ្វើការផ្សព្វផ្សាយណែនាំដល់ដល់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយនៅតាមមូលដ្ឋានពីរបៀបគូសសញ្ញានៅលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយមួយមានតម្លៃណាស់អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពិនិត្យអោយបានច្បាស់ទើបធ្វើការគូសអោយបានត្រឹមត្រូវហើយសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់នៅក្នុងសង្គមកម្ពុជារបស់យើង ។
លោក ឆាយលាភា.បានធ្វើការអំពាវនាវបែបនេះនៅពេលលោកនិងក្រុមការងារចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នៅថ្ងៃទី ២៣ កក្កដា ២០២៣នៅក្នុង.ឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង.ហើយក្រុមការងារបានធ្វើការបង្រៀនដល់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយទាំងអស់ពីរបៀបគូសលើសន្លឹកឆ្នោតដែលមានរូបទេវត្តាបាចផ្លាដែលមានលេខរៀងទៅ១៨ខណះដែលសន្លឹកឆ្នោតរបស់បងប្អូនមានតម្លៃណាស់ ។
នៅក្នុងពិធីចុះផ្សព្វផ្សាយការគូសសន្លឹកឆ្នោតនោះបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយនៅតាមមូលដ្ឋានបានបង្ហាញនូវទស្សនៈរៀងៗខ្លួនរបស់ពួកគាត់ដោយបានប្រកាន់ជំហរនិងបានត្រៀមខ្លួនរួចរាល់ហើយនិងនាំបងប្អូនកូនចៅរបស់ពួកគាត់ទៅបោះឆ្នោតជូនគណះបក្សជាជនកម្ពុជាដែលមានរូបសញ្ញាទេវត្តាបាច់ផ្កានិងមានលេខរៀងទី១៨ដើម្បីបានបំពេញនូវកាតព្វកិច្ចជាប្រជាពលរដ្ឋម្នាក់រសនៅក្នុងសង្គមកម្ពុជានិងរួមគ្នាថែរក្សាការពារបានអោយបាននៅសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍រួមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតផងដែរ។
បើតាមយោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕