ខេត្តកំពង់ឆ្នាំង÷ ក្រោយពីមានសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជំនា ញរដ្ឋបា លជលផលដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបា លជលផ លកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ កក្កដា ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទៅលើទីតាំងដីព្រៃលិ ចទឹកក្នុងតំបន់ ៣មួយកន្លែងនៅចំណុចយាយភាជ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង មន្ត្រីជំនាញបានឃើញសកម្មភាពគ្រឿងចក្រ៣គ្រឿងកំពុងធ្វើ សកម្មភាពឈូសឆាយនៅចំណុចខាងលើ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញរដ្ឋបា លជលផលម្នាក់ នៅរសៀលថ្ងៃទី១០ កក្កដា២០២៣ ដែលបានចូល រួមក្នុងការចុះពិនិត្យសក ម្មភាពឈូសឆាយ ដីព្រៃលិចទឹកក្នុងតំបន់ចំណុចខាងលើនេះ។
ពាក់ពន្ធនិងករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ១០ ខែកក្កដានេះឲ្យដឹងថា ករណីនេះលោកពុំទាន់ទទួលបានរបាយការណ៍ពីមន្ត្រីជំនាញរបស់លោក ច្បាស់លាស់នៅឡើយទេ លោកនឹងរង់ចាំមើលរបាយការណ៍ ពីមន្ត្រីជំនាញរបស់លោកសិន ប្រសិនបើរកឃើញមានការចូលឈូសឆាយ ដីព្រៃ លិចទឹករបស់រដ្ឋពិតមែន លោកនិងសុំគោលការណ៍ពីលោកអភិបាលខេត្តដើម្បីរៀប ចំគណៈកម្មការចម្រុះចុះពិនិត្យ ទីតាំងភូមិសាស្ត្រខាងលើនេះនឹងទីតាំងមួយ ចំនួនទៀតស្ថិតក្នុងចំណុចក្បែរៗគ្នាដែលមានការឈូសឆាយនោះ។
លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា លោកនិងអនុវត្តនីតិវិធីច្បាប់ ទី១.រៀប ចំរបាយ ការណ៍បញ្ជូនទៅតុលា ការ, ទី២- លោកនិងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំខ្លួន យកមកអនុវត្តទោសតាមនីតិវិធីច្បាប់ដោយមិនមានការលើកលែងនោះឡើយ ព្រោះករណី នេះមិនត្រឹមតែផ្គើនច្បាប់តែប៉ុ ណ្ណោះទេ ថែម ទាំងបានប្រឆាំងជាមួយ នឹងបទបញ្ជារបស់សម្ដេចតេជោទៀតផង។
ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង បានបញ្ជាកឱ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ ពីលោកនាយផ្នែករដ្ឋបាលជ លផលកំពង់ឆ្នាំងខ្លះៗហើយ ដែលបានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកបានរកឃើញការឈូសឆាយដីព្រៃលិច ទឹករបស់រដ្ឋមានទំហំ ខូចខាតដីតំបន់បីជាដីព្រៃ លិចទឹកហូតជាង ៥០ហិកតា ក្នុងនោះមន្តី្រជំនាញរបស់លោកក៏បានរឹបអូសបានវត្ថុតាង មានម៉ូតូចំនួន៣គ្រឿងរបស់ជនស ង្ស័យបានបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ។
ករណីនេះមន្ត្រីជំនាញរបស់លោកមានវត្ថុតាងនៅក្នុងដៃស្រាប់ ហើយ សម្រាប់ស្រាវជ្រាវវែក មុខរកជនល្មើសយកមកផ្ដន្ទាទោសទៅតាម ច្បាប់។
ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ដែលលោកបានដឹកនាំកម្លាំងចុះទៅពិនិត្យទី តាំងដែលជន ល្មើសលួចចូលឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិ ចទឹករបស់រដ្ឋខាង លើនេះ លោកក៏បានប្រាប់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១០ ខែកក្ក ដា ឆ្នាំ២០២៣ នេះថា ករណីខាងលើនេះបន្ទាប់ពីលោកទទួលបាន ការណែនាំរបស់លោកប្រ ធានមន្ទីរកសិកម្ម លោកក៏បានដឹកនាំកម្លាំងចុះ ទៅពិនិត្យនិងចុះរកលេខកូដនិយាមកានៅលើទីតាំងដីនោះជាក់ ស្ដែង ជាលទ្ធផលរកឃើញថា ដីនោះជាដីព្រៃលិចទឹករបស់រដ្ឋ(ដីតំបន់៣)ស្ថិតក្នុងចំ ណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែងត្រូវបានគេលួចឈូសឆាយទំហំ៥ ២,៩៦ ហិកតា។
ក្នុងកិ ច្ចប្រតិបត្តិការខាងលើនេះដែរ លោកក៏បានឃើញគ្រឿងចក្រចំនួន៣ គ្រឿងកំពុងធ្វើសកម្ម ភាព តែនៅពេលដែលឃើញ ក្រុមសមត្ថកិច្ចរបស់លោកចុះទៅដល់ ពួកគេក៏បានបើកគ្រឿងចក្រគេចអស់ ដោយបន្សល់ទុកនៅម៉ូតូចំនួន៣ គ្រឿងរបស់ក្រុមជនសង្ស័យនៅ កន្លែងកើតហេតុ៕