បុរសខ្លាំងម្នាក់ ឈ្មោះ សុខ សាន្តបញ្ញា បានចាក់ដីលុបត្រពាំងបុរាណ មួយកន្លែងដែលនៅជិត ស្ពានចំណាស់ ជាងគេបំផុត ក្នុងព្រះរាជាណាចក្រ កម្ពុជា

សៀមរាប÷ ត្រពាំងធម្មជាតិមួយ ដែលប្រជាពលរដ្ឋបានរក្សាទុក ប្រើប្រាស់ស្រោចស្រពដំណាំតាំងពីបុរាណកាលមកម្ល៉េះ ត្រពាំងនេះគេហៅថា ស្រះ តាធុន ស្ថិតក្នុង ភូមិ ក្របី រៀល ឃុំ គោក ធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ត្រពាំងនេះមានទីតាំង ខាងជើងចម្ងាយមិនដល់១០០ ម៉ែត្រពីស្ពាន កំពង់ក្តី ហៅថា(ស្ពាន នាគ)ដែលជាស្ពានបុរាណមានអាយុកាលយូរជាងគេបំផុតក្នុង ព្រះរាជាណាចក្រ កម្ពុជា បានទទួលរងការចាក់ដីលុប ខណៈជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ នៅប៉ុន្មានថ្ងៃ ខាងមុខនេះ។ យោងតាមសម្តីរបស់លោក ហែម សម្បត្តិ មេភូមិ ក្របីរៀល និងប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មាន(តារាជ្យ)ថាអ្នកចាក់ដីលុបត្រពាំងបុរាណនេះឈ្មោះ សុខ សាន្តបញ្ញា ខាងក្រុមហ៊ុបញ្ជាំ ប្រចាំ ស្រុក ជីក្រែង។ លោក ហែម សម្បត្តិ បានបញ្ជាក់ថាលោក សុខ សាន្តបញ្ញាបានមកសុំការអនុញ្ញាតពីលោក ដើម្បីចាក់ដីនៅក្នុងត្រពាំងនេះដោយហេតុផលថា ប្រជាពលរដ្ឋអាចចាក់ដីលុប ធ្វើសាលា សំណាក់បាន ប៉ុន្តែលោកបដិសេធដោយលោកអោយទៅសុំ ការអនុញ្ញាតពីអាជ្ញាធរ ឃុំ ស្រុក ព្រោះលោកអត់មានសិទ្ធិសម្រេចទេ ការចាក់ដីធ្វើសាលាសំណាក់គីជារបស់រួម។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ អ្នកសារព័ត៌មានទូរស័ព្ទទៅលោក សុខ សាន្តបញ្ញា ដើម្បីបំភ្លឺ តែលោក បែរជាឆ្លើយរបៀបឡកលើក និងសួរបញ្រ្ចាសមកអ្នកសារព័ត៌មានវិញថា តើលោកបានលេខទូរស័ព្ទរបស់ខ្ញុំមកពីអ្នកណា? តើលោកបានទៅឃើញកន្លែងចាក់ដីជាក់ស្តែងហើយឬនៅ? តើលោកបានទៅសួរនាំអាជ្ញាធរ ឃុំ ស្រុកដែលឬទេ? ក្នុងករណីនេះ បើលោកចង់ចុះផ្សាយតើអាជ្ញាធរស្រុក បានអនុញ្ញាតឱ្យចុះផ្សាយហើ ឬនៅ? ទាំងនេះគឺជាសម្ដីរបស់លោក(សុខ សាន្តបញ្ញា)សួរបញ្ច្រាសមក អ្នកសារព័ត៌មានវិញ។ លោក ជៀប សាន មេឃុំ គោក ធ្លកក្រោមបានឆ្លើយតបប្រាប់អ្នក សារព័ត៌មានថាលោកពិតជាមិនបានដឹងរឿង ការចាក់ដីលុបត្រពាំងស្រះ តាធុន ហើយក៏មិនបានអនុញ្ញាតឱ្យបុគ្គលណាម្នាក់ ចាក់ដីនៅទីនោះដែរ។ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានផ្ញើរសារសម្លេងតាមប្រព័ន្ធអនឡាញ ថា លោកបានដឹងរឿងនេះហើយ! លោក នឹងអញ្ជើញលោក មេឃុំ មកប្រជុំនៅព្រឹកថ្ងៃ ច័ន្ទ ទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះដើម្បីស្រាវជ្រាវថាតើអ្នកណា ដែលអនុញ្ញាតឱ្យចាក់ដីលុប ត្រពាំងធម្មជាតិមួយនេះ? ជុំវិញប្រតិកម្មពីប្រជាពលរដ្ឋរឿងរ៉ាវខាងលើនេះ ពួកគាត់មានការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនវិធានការទប់ស្កាត់ អោយមានប្រសិទ្ធភាពទេ ត្រពាំងធម្មជាតិនេះ នឹងក្លាយទៅជាដី កម្មសិទ្ធរបស់ឯកជន ជាក់ជាមិនខាន។ ពួកគាត់និងលែងមានទឹកស្រោចស្រពដំណាំ ព្រមទាំងមានហានិភ័យខ្ពស់ នៅរដូវវស្សាអាចទឹកលិចខូចដំណាំ ព្រោះត្រពាំងនេះគឺប្រព័ន្ធធារាសាស្ត្រធម្មជាតិដ៏សំខាន់មួយ សម្រាប់ពួកគាត់ក្នុងការស្តុកទឹកដាំដំណាំ និងបណ្ដោះទឹកចេញពីភូមិចូលទៅស្ទឹង។
ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង ស្រាវជ្រាវរកមុខអ្នកអនុញ្ញាតអោយ លុបត្រពាំងធម្មជាតិនេះអោយឃើញ ព្រមទាំងមានវិធានការដោយមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការចាក់ដីលុបបឹង ត្រពាំងដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធឯកជន។
ប្រសាសន៍ របស់សម្តេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋតែងតែត្រូវបានបំផ្លិចបំផ្លាញ់ យកមកធ្វើជាកម្មសិទ្ធិឯកជន ដោយពួកឱកាសនិយមបំពានច្បាប់រដ្ឋពីសំណាក់អ្នកមានលុយ និងបុគ្គលមានអំណាចខិលខូចមួយចំនួន ជាពិសេសនៅពេលជិតបោះឆ្នោតជ្រើសរើសមេឃុំ ចៅ សង្កាត់ ឬជ្រើសរើសតំណាងរាស្ត្រម្ដងៗ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *