ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៩កក្កដា២០២៣លោក លោក រ៉នសុភ័គបញ្ញា និងលោក កែវផល្លាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានភូមិកណ្តាលសង្កាត់ផ្សាឆ្នាំងក្រុងកំពង់ឆ្នាំងបានដឹកនាំក្រុមការងារបន្តចុះធ្វើការពន្យល់ដល់ប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីរបៀបគូសសញ្ញានៅលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋមានតម្លៃណាស់អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមកម្ពុជារបស់យើង ។
លោក រ៉នសុភ័គញ្ញាលោក កែវផល្លា បានធ្វើការអំពាវនាវបែបនេះនៅពេលលោកនិងក្រុមការងារថ្នាក់កណ្តាលចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នៅថ្ងៃទី ២៣ កក្កដា ២០២៣នៅក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដែលក្រុមការងារបានធ្វើការចុះពន្យល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីរបៀបគូសលើសន្លឹកឆ្នោតដែលមានសញ្ញាសម្គាល់រូបទេវត្តាបាចផ្កានិងមានលេខរៀងទៅ១៨ខណៈដែលសន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗមានតម្លៃណាស់ ។
នៅក្នុងពិធីចុះធ្វើការបង្រៀនពីរបៀបគូសសន្លឹកឆ្នោតនោះផងដែរបងប្អូនប្រជាពលរដ្ឋឈ្មោះ.ដោសារី.នៅក្នុងមូលដ្ឋានភូមិកណ្តាល.សង្កាត់ផ្សាឆ្នាំង.ក្រុងកំពង់ឆ្នាំងគាត់ដោយបង្ហាញពីការឈឺចាប់ដែលរូបលោកនិងក្រុមគ្រួសាររសនៅក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃគ្រួសាររបស់គាត់ត្រូវបានរបបកាន់អំណាចផ្តាច់ការប៉ុលពតបង្ខំអោយធ្វើការជាទម្ងន់បង្អត់អាហារដោយក្នុងគ្រួសាររបស់គាត់ស្លាប់ឪពុក.បង.និងប្អូនៗទារុនកម្មនេះហើយដែលធ្វើអោយលោកប្រកាន់នូវជំហរមុតមាំគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចព្រោះគណបក្សប្រជាជនកម្ពុជាបានរុំដោះគ្រួសារលោកក៍ដូចប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយរស់រានមានជីវិតនៅថ្ងៃ៧មករា១៩៧៩មកដល់សព្វថ្ងៃនេះគណបក្សប្រជាជនកម្ពុជាបានធ្វើកិច្ចការជាច្រើនដផម្បីប្រជាជនដោយមិនដែលបានធ្វើការសន្យាចោលនោះឡើយហើយគ្រួសាររបស់លោកបានត្រៀមរួចរាល់ហើយនិងនាំបងប្អូនកូនចៅរបស់គាត់ទៅបោះឆ្នោតជូនគណបក្សជាជនកម្ពុជាដើម្បីបានបំពេញនូវកាតព្វកិច្ចជាប្រជាពលរដ្ឋម្នាក់រសនៅក្នុងសង្គមកម្ពុជានិងរួមគ្នាថែរក្សាការពារបានអោយបាននៅសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍រួមទាំងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
បើតាមយោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕