សម្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ ០២នាក់ ករណី អំពើលួច ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប៖ ករណី អំពើលួច (លួចដែក ខ្សែភ្លើង ដែកលួសបន្លា និងគ្រែប្រអប់) នៅក្នុងភូមិសាស្រ្ត ឃុំត្បែង ស្រុកបន្ទាយស្រី និងក្នុងភូមិសាស្រ្ត ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
១.ឈ្មោះ ណើយ ចាន់ថា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)
២.ឈ្មោះ ទឹម ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។

វត្ថុតាងដកហូតរួមមាន:
-ម៉ូតូរុឺម៉កជិះធ្វើសកម្មភាពចំនួន ០១គ្រឿង
-ខ្សែភ្លើងចំនួន ០១ដុំ ប្រវែង ៣០ម៉ែត្រ
-ដែកលួសបន្លាចំនួន ០២ដុំ ប្រវែង ៥០ម៉ែត្រ
-កាំបិតបុ័ងតោចំនួន ០១ និងទូរស័ព្ទដៃចំនួន ០១គ្រឿង។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *