មន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះធ្វើការណែនាំពីការគូសសញ្ញាគណះបក្សអោយបានត្រឹមត្រូវនិងអំពាវនាវប្រជាពលរដ្ឋនៅក្នុងឃុំត្រងិលស្រុកកំពង់លែង សូមអញ្ជើញទៅធ្វើការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី៧កក្កដា២០២៣លោក លោក កែវ ពៅ ក្រុមការងារចុះមូលដ្ឋានឃុំត្រងិលស្រុកកំពង់លែងបានដឹកនាំក្រុមការងារបន្តចុះធ្វើការអប់រុំណែនាំដល់ប្រជាពលរដ្ឋលោកតាលោកយាយនៅតាមមូលដ្ឋានពីរបៀបគូសសញ្ញានៅលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយ មានតម្លៃណាស់អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមកម្ពុជារបស់យើង ។

លោក កែវ ពៅ បានធ្វើការអំពាវនាវបែបនេះនៅពេលលោកនិងក្រុមការងារចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នៅថ្ងៃទី ២៣ កក្កដា ២០២៣នៅក្នុង.ឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង.ដែលក្រុមការងារបានធ្វើការបង្រៀនដល់បងប្អូនប្រជាពលរដ្ឋលោកតាលោកយាយទាំងអស់ពីរបៀបគូសលើសន្លឹកឆ្នោតដែលមានរូបទេវត្តាបាចផ្កានិងមានលេខរៀងទៅ១៨ខណៈដែលសន្លឹកឆ្នោតរបស់បងប្អូនមានតម្លៃណាស់ ។

នៅក្នុងពិធីចុះផ្សព្វផ្សាយការគូសសន្លឹកឆ្នោតនោះបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយនៅតាមមូលដ្ឋានបានបង្ហាញនូវទស្សនៈរៀងៗខ្លួនរបស់ពួកគាត់ដោយប្រកាន់ជំហរនិងបានត្រៀមរួចរាល់ហើយនិងនាំបងប្អូនកូនចៅរបស់ពួកគាត់ទៅបោះឆ្នោតជូនគណះបក្សជាជនកម្ពុជាដើម្បីបានបំពេញនូវកាតព្វកិច្ចជាប្រជាពលរដ្ឋម្នាក់រសនៅក្នុងសង្គមកម្ពុជានិងរួមគ្នាថែរក្សាការពារអោយបាននៅសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍រួមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតផងដែរ។

បើតាមយោងតាមមន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *