លោក លីវ សំណាង អនុប្រធានក្រុមការងារចុះជួយឃុំព្រៃរំដេងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ

តាកែវ÷ លោក លីវ សំណាង អនុប្រធានក្រុមកាងារចុះជួយឃុំព្រៃរំដេងស្រុកគីរីវង្ស ខេត្តតាកែវបានអញ្ជើញចុះជួបសំណេះសំណាលសមាជិកបក្សនឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ការថ្លែងបែបនេះ ខណៈពេលដែល លោក លីវ សំណាង បានអញ្ជើញជួបសំណេះ​សំណាលជាមួយសមាជិក សមាជិការបក្ស នៅឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

 លោក លីវ សំណាង បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តតាកែវរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាឱ្យបានគង់វង្ស ដោយត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាគាំទ្របេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាថ្ងៃអនាគត»។ លើសពីនេះ លោក លីវ សំណាង ក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោតផងដែរ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *