ខេត្តកំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី៦កក្កដា២០២៣លោកស្រី តុងណារី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះថ្កូវ.ស្រុកជលគីរីរួមនិងក្រុមការងារនៅតែបន្តចុះធ្វើការអប់រុំណែនាំដល់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីរបៀបគូសសញ្ញានៅលើសន្លឹកឆ្នោតអោយបានត្រឹមត្រូវព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋមួយសន្លឹកមានតម្លៃណាស់អញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមកម្ពុជារបស់យើង ។
លោកស្រី តុងណារី បានធ្វើការអំពាវនាវបែបនេះនៅពេលបន្តចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នៅថ្ងៃទី ២៣ កក្កដា ២០២៣នៅក្នុងភូមិតាមលក្រោម.ឃុំកោះថ្កូវ.ស្រុកជល់គីរី.ខេត្តកំពង់ឆ្នាំង.ដែលក្រុមការងារបានធ្វើការបង្រៀនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពីរបៀបគូសលើសន្លឹកឆ្នោតដែលមានរូបទេវត្តាបាចផ្លានិងមានលេខរៀងទៅ១៨ខណះដែលសន្លឹកឆ្នោតរបស់បងប្អូនមានតម្លៃណាស់ ។
នៅក្នុងពិធីចុះផ្សព្វផ្សាយការគូសសន្លឹកឆ្នោតនោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានបង្ហាញនូវទស្សនៈរៀងៗខ្លួនរបស់ពួកគាត់ដោយប្រកាន់ជំហរនិងបានត្រៀមរួចរាល់ហើយថានិងនាំបងប្អូនកូនចៅរបស់ពួកគាត់ទៅបោះឆ្នោតជូនគណះបក្សជាជបកម្ពុជាដើម្បីបានបំពេញនូវកាតព្វកិច្ចជាប្រជាពលរដរដ្ឋម្នាក់រសនៅក្នុងសង្គមកម្ពុជានិងរួមគ្នាថែរក្សាការពារបានអោយបាននៅសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍រួមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតផងដែរ។
បើតាមការអោយពីលោកស្រី នួននចាន់នី មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់អោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី ៧ នេះមានចំនួន ១៤ក្នុងនោះមានការិយាល័យបោះឆ្នោតចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩.៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕