មន្ត្រីគណបក្សប្រជាជនកម្ពុជាបានចុះអំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ខេត្តកំពង់ឆ្នាំង÷ លោក ប៉ែនចាន់ដារិទ្ធ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំសែបស្រុកកំពង់ត្រឡាចរួមនិងក្រុមការងារបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងសង្គមកម្ពុជា ។

លោកប៉ែនចាន់ដារិទ្ធបានធ្វើការ អំពាវនាវបែបនេះនៅថ្ងៃទី៦កក្កដា២០២៣ក្នុង យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នៅថ្ងៃទី ៥ កក្កដា ២០២៣នៅក្នុងឃុំសែបស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដោយក្រុមការងារក៍បានធ្វើការបង្រៀនសមាជិកសមាជិការ ទាំងអស់ពីរបៀបគូសលើសន្លឹកឆ្នោតដែលមានរូបទេវត្តាបាចផ្លានិងមានលេខរៀងទី១៨។

នៅក្នុងឱកាសពិធីផ្សព្វផ្សាយអំពីរការគូសសន្លឹកឆ្នោតបានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់ថានិងនាំបងប្អូនកូនចៅទៅបោះឆ្នោតជូនគណះបក្ស្ប្រជាជនកម្ពុជាដើម្បីរក្សាបាននៅសុខសន្តិភាពស្ថេរភាពនិងមានការអភិវឌ្ឍន៍រួមទាំងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
កន្លងទៅលោកស្រីនុនចាន់នី មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានអោយដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានតំណាងគណបក្សនយោបាយចូលរួមការបោះឆ្នោតជើងតំណាងរាស្ត្រអាណត្តិទី 7 មានចំនួន 14 ក្នុងនោះមានការិយាល័យបោះឆ្នោត ចំនួន ៨១៨ ការិយាល័យនិងមាន្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត៣៥៩៦៩៣នាក់និងមានកម្លាំងនគបាលប្រចាំការពាររក្សាសន្តិសុខសុវត្ថិភាពតាមបណ្ដាការិយាល័យបោះឆ្នោតចំនួន ៧៧៧ នាក់រួមនិងប្រជាការពារ ៨៥២ នាក់ ៕ តារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *