ពិធីប្រកាស់តំបន់វិនិច្ឆ័យកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីដើម្បីសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDlll)

កំពង់ឆ្នាំង÷ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានរៀបចំពិធីប្រកាសតំបន់វិនិច្ឆ័យ កម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោង( LASED III )តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី លក យ៉ង ភិរម្យ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោកស្រី ចំរើន មុទិតា តំណាងធនាគារពិភពលោក, លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស.ខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង (LASED III )ថ្នាក់ខេត្ត, ក្រុមការងារថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិនៃគម្រោង LASED III, តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ,មន្ត្រីរាជការ អាជ្ញាធរដែនដី ភូមិឃុំ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ ចូលរួមសរុបចំនួនប្រមាណ ៥២០ នាក់។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត រ័ត្ន ហុក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋក្រីក្រ ហើយគម្រោង LASED III នេះ គឺជាគម្រោងមួយដែលមានការគាំទ្រពីរាជរដ្ឋាភិបាលក​ម្ពុជា និងធនាគារពិភពលោក មានគោលគឺសំដៅបែងចែកដីលំនៅឋា និងដីកសិកម្មជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រស៊ីវិលដែលគ្មាន ឬ ខ្វះខាតដី សម្រាប់សាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានរសនៅក្នុងតំបន់ខាងលើឱ្យមានជីវភាពរសនៅកាន់តែប្រសើរឡើង។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានសហការ និងជំរុញឱ្យការងារនេះដំណើរការទៅតាមដំណាក់កាលនមួៗដោយរលូន និងសូមអរគុណដល់ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ក្រុមការងារគាំទ្រគម្រោងថ្នាក់ស្រុក ឃុំ ដែលបានខិតខំអនុវត្តការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបាននូវប្រសិទ្ធភាពល្អ។

ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមនៅគ្រប់ដំណាក់កាលដែលពាក់ព័ន្ធ ដើម្បីធានាថាគម្រោងនេះបានប្រព្រឹត្តទៅដោយតម្លាភាព ស្របតាមនីតិវិធី និងចំគោលដៅ ។
សូមបញ្ជាក់ផងដែរថាសម្រាប់ការអនុវត្តគម្រោងLASED lll ធ្វើឡើងនៅក្នុងភូមសាអងឃុំប្រស្និបស្រុករលាប្អៀរដែធ្វើឡើងនៅពេលនេះលើផ្ទៃដីទំហ៊ុំ៣២២ហិតាដែលមានចំងាយ២៨គីឡូម៉ែត្រពីទីរួមខេត្តនិងមានចំងាយពីផ្លូវជាតិលេខ៥ប្រមាណជា១០គីឡូម៉ែត្រ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *