សៀមរាប÷ យុវជនម្នាក់បានចងកសម្លាប់ខ្លួន
ដោយយកខ្សែក្រម៉ា ចងភ្ជាប់ជាមួយនឹង ប្រហោងឥដ្ឋខ្យល់កម្ពស់ ២ម៉ែត្រ
នៅក្នុងបន្ទប់ទឹក ក្នុងវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ ។
សពឈ្មោះ សម្បត្តិ សិទ្ធីរក្ស ហៅឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករជួសជុលរថយន្ត ស្នាក់នៅវត្តស្វាយរមៀត ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។
យោងតាមការបំភ្លឺពីព្រះសង្ឃនាម ម៉ាត់ វីរៈ
រួមនិងការបំភ្លឺពីម្ដាយសពឈ្មោះ ពេជ្រ ស៊ត ភេទស្រី និងពិនិត្យកន្លែងកើតហេតុ សពពិតជាបានស្លាប់ដោយសារចងក ធ្វើអត្តឃាត ប្រាកដមែន ។
សពបានប្រគល់អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ តារាជ្យ