លោក អ៊ុក សំនៀង​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជ័យជោគដឹកនាំសមាជិកគណបក្សជាង​៣០០​នាក់ បើកយុទ្ធនាការបោះឆ្នោត​ជ្រេីសរេីស​តំណា​ង​រាស្រ្ត​នីតិកាលទី៧​​

ខេត្ត​តាកែវ​៖នៅព្រឹកថ្ងៃ​សៅរ៍​ ទី០១​ ខែកក្កដា​ ឆ្នាំ​ ២០២៣​
នេះជាលេីកទី១នៃយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រេីសរេីស​តំណា​ង​រាស្រ្ត​នីតិកាលទី៧សម្រាប់ឃុំជ័យជោគ គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយកទីតាំងខាងមុខបុស្តិសុខភាពជ័យជោគធ្វើជាទីកន្លែង សម្រាប់បើកយុទ្ធនាការឃោសនាដោយមានអ្នកចូលរួមជាង៣០០ នាក់ស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធអនឡាញពីរាជធានីភ្នំពេញ, លោក អ៊ុក សំនៀង បានថ្លែងទីកាន់សមាជិកបក្សពីការដឹកនាំរបស់គណបក្ស ពីមួយអាណត្តិទៅមួយ អាណត្តិ មានការគាំទ្រច្រើនឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជនតែងតែគិតគួពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេឡើង។

លោក អ៊ុក សំនៀង​ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជ័យជោគ​ អញ្ជើញដឹកនាំក្បួនព្យុហយាត្រាយុទ្ធនាការឃោសនាបោះ​ឆ្នោត​ជ្រេីសរេីស​តំណាង​រាស្រ្ត​នីតិកាលទី៧​ ឆ្នាំ២០២៣​ នៅឃុំជ័យជោគ ។
យុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ​ជ័យជោគលោកប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិគ្រប់ភូមិ ភ្នាក់ងារសង្កេតការណ៍គណបក្ស ក្រុមការងារគណបក្សការិយាល័យបោះឆ្នោត​ជ្រេីសរេីស​តំណា​ង​រាស្រ្ត​នីតិកាលទី៧​ សមាជិកក្រុមការងារគណបក្សថ្នាក់ភូមិគ្រប់ភូមិ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចូលរួមសរុប​ ៣១៥​ នាក់ម៉ូតូ ៩៥ គ្រឿង​ គោយន្ត ៣ គ្រឿង ទូក​ ៣និងរថយន្ត ៨ គ្រឿងផងដែរ ៕

លោក អ៊ុក សំនៀង បានអំពាវនាវសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នាដេីម្បីទទួលបានជ័យជំនះភ្លុកទឹកភ្លុកដីទូទាំងប្រទេស​ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *