សៀមរាប÷ ពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធ ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ក្រោយព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច អមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធានបក្ស រួមជាមួយប្រតិភូជាច្រើនរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម សី ហាក់ ប្រធានក្រុមការងារខេត្ត ឯកឧត្តម លើម សុធាវី អនុប្រធានក្រុមការងារអចិន្រ្តខេត្ត និងឯកឧត្តម សន សាត ប្រធានប្រតិបត្តិខេត្ត និងជាអគ្គលេខាធិការរង ខេត្តសៀមរាប។
ថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមាសមាជិកសមាជិការអ្នកគាំទ្រចូលរួមជិតមួយពាន់នាក់។