ស្ថានីយ៍ប្រេងសាំង សូគីម៉ិច មួយកន្លែងត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន

តាកែវ÷ ស្ថានីយ៍ប្រេងសាំង សូគីម៉ិច ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន

យោងតាមការបញ្ជាក់ពី លោក លៀង សុខភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ ហៅកាត់ថា (ក.ប.ប) បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកបានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានដំណើរការអាជីវកម្ម លក់ប្រេងសាំងធម្មតា ប្រេងសាំងស៊ូពែរ និងម៉ាសូត។ ប៉ុន្តែខាងមន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យរកឃើញថា បានដាក់លក់ប្រេងសាំង ជូនអតិថិជនមិនគ្រប់លីត្រ គឺ ១០០លីត្រ បាត់អស់ ៦.៥៥លីត្រ និងប្រេងម៉ាស៊ូត ១០០លីត្រ បាត់អស់ ៧.៤៥លីត្រ និងគ្មានលក់ប្រេងសាំងស៊ូពែរ ជូនអតិថិជន។

លោក លៀង សុភា ប្រធានសាខា ក.ប.ប ខេត្ត បានបន្ថែមថា ក្រោយពិនិត្យរកឃើញការដាក់លក់របស់ស្ថានីយ៍ប្រេងសាំង ខាងលើនេះមិនប្រក្រតី ខាងមន្រ្តីជំនាញ ក៏បានធ្វើការបិទសៀលលើដៃបាញ់ប្រេង ផ្អាកការលកើប៉ុណ្ដោះអាសន្ន និងធ្វើរបាយការណ៍ ផាកពិន័យតាមនីតិវិធី ប៉ុន្តែសុំការសហការជាមួយម្ចាស់ស្ថានីយ៍ តែគាត់មិនសហការ ខាងមន្ត្រីជំនាញ ក៏ទុករយះពេល ៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ។
លោកប្រធានសាខា ក.ប.វ បានបន្ថែមថា ស្រាប់តែដល់ថ្ងៃកំណត់ នាថ្ងៃទី២៤ ខែមិថុនា មន្រ្តីជំនាញ បានចុះដល់ទីតាំងស្ថានីយ៍ ស្រាប់តែខាងម្ចាស់ស្ថានីយ៍ បានកាត់សៀលខាងមន្រ្តីជំនាញ ក.ប.ប កាត់សៀលរបស់មន្រ្តីជំនាញចោល ដោយគ្មានការអនុញ្ញាតអ្វីសោះឡើយ។

សូមជម្រាបជូនថា យោងតាមច្បាប់ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅមាត្រា ៤១ អនុក្រឹត្យ ប្រកាស លេខ ៣៣៨ ត្រូវធ្វើការផាកពិន័យដោយ មិនអនុលោមផ្នែកបរិមាណ ចាប់ពី ៤លានរៀល ទៅ ១០លានរៀល ។

ដោយឡែកតាមការបញ្ជាក់ពីលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះថា លោកបានដឹងរឿងដែរ តែជាសមត្ថកិច្ច ប៉ុន្តែសុំអោយមើលលិខិតបញ្ជាបេសកម្មរបស់គាត់មើល ជាធម្មតាចុះមកអនុវត្តតួរនាទីភារកិច្ចគេមិនមកសំឡុត ឬចុះមកភ្លាម ចាត់វិធានការបិទភ្លាមៗនោះដែរ ទាល់តែសួរនាំអោយបានត្រឹមត្រូវតាមលក្ខបច្ចេកទេស។

ជុំវិញការចុះត្រួតពិនិត្យតាមស្ថានីយ៍ប្រេងសាំង នៅមូលដ្ឋានខេត្តតាកែវ ស្រាប់តែម្ចាស់គណនីឈ្មោះ Reaksmey Long បានសរសេររៀបរាប់នៅបណ្ដាញសង្គមថា៖ ភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ 24/06/23 មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្ត ភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការសហការផងនោះ បានមកធ្វើសកម្មភាពបិតសៀល(ស្កត់ផ្លាសស្ទិច)យ៉ាងគឃ្លើន គ្មានការសួរនាំជាមួយម្ចាស់សហគ្រាសឡើយ យកឈ្មោះអភិបាលខេត្តនិងព្រះរាជអាជ្ញា មកគំរាមយកប្រាក់ ដោយប្រើពាក្យអសុរស បិទសិទ្ធមិនអោយម្ចាស់សហគ្រាសសួររកហេតុផល។ >>ដោយឃើញសកម្មភាព អយុត្តិធម៌ពេក ក្នុងនាមប្រជាពលរដ្ឋបានខលឆ្លងយោបល លោក អភិបាលស្រុក គ្រាន់តែឃើញខ្ញុំខលជួបអភិបាល ស្រាប់តែរុះរើដកសៀលនាំគ្នារត់ឡើងឡានទៅវិញអស់តែម្តង។ (បញ្ចាក់សុំជួយអានលិខិតបេសកម្មរបស់មន្ត្រីទាំងនេះផង🤣😩)ជាលើកទីប្រាំហើយ *ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយត្ន័ជាមួយមន្ត្រីខិលខូចទាំងនេះ សូមអរគុណ🙏។

លោក លៀង សុភា ប្រធានសាខា ក.ប.ប ខេត្តតាកែវ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *