ស្ត្រីម្នាក់មានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃ ត្រូវបានវះកាត់ជោយជ័យ ដោយក្រុមគ្រូពេទ្យ TYDA

លោកស្រី ឈុំ សុភី ៥៤ឆ្នាំ រស់នៅឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គាត់មានបញ្ហាធ្លាក់ឈាមរាំរ៉ៃ និងមានដុំរឹងក្នុងពោះធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ អាការ:បែននេះកើតឡើងជាយូរឆ្នាំណាស់មកហើយ។
ក្រុមគ្រូពេទ្យ TYDA បានពិនិត្យឃើញថាគាត់មានដុំស្បូនយ៉ាងធំ ដែលតម្រូវអោយធ្វើការវះកាត់ រួចក៏បានបញ្ជូនមកផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយធ្វើការវះកាត់បានជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល  ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *