ខេត្តតាកែវ ៖ ថ្មីរហូតសំរាប់ខេត្តតាកែវ ដែលអស់ពីរឿងមួយចូលរឿងមួយ តែរឿងបែកធ្លាយថា មេគយខេត្តតាកែវ នាំកំលាំងជាង៥០នាក់មកវាស់ដីបឹងរបស់រដ្ឋ ស្ថិតនៅចំណុចភូមិចក សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជារឿងថ្មីមិនធ្លាប់ជួប ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះ មានកំលាំងជាង៥០នាក់ ដឹកនាំដោយមន្ត្រីគយបានចុះមកវាស់វែងដីបឹងរបស់រដ្ឋនៅចំណុចខាងលើ ហើយការវាស់វែងនោះទៀតសោត ក្រុមខាងលើ បានវាស់ចំលំនៅឋានរបស់មន្ត្រីយោធាមួយគ្រួសារ ដែលពួកគាត់រស់នៅជិត៤០ឆ្នាំមកហើយបានកើតជាជម្លោះ ហើយក្រុមអ្នកវាស់វែងថា នឹងរុះរើលំនៅឋាននេះចោលទាំងបំពានច្បាប់ ។
មហាជនបានអោយដឹងទៀតថា ទំនងជាត្រូវដងត្រូវផ្លែគ្នា ជាមួយអាជ្ញាធរខេត្តតាកែវទាំងអស់ហើយមើលទៅ បានជាហ៊ានវាស់ដីបឹងរបស់រដរដ្។
មហាជនបានបន្តទៀតថា ដីបឹងរបស់រដ្ឋដែលលោកស៊ុន ឆាយ នាំកំលាំងចុះមកវាស់វែងបើគិតតម្លៃទីផ្សារបច្ចុប្បន្នមិនក្រោមលានដុល្លារនោះទេ ដូច្នេះបានជាអាជ្ញាធររៀងស្រក់ទឹកមាត់តក់ៗ ហើយផ្តួចផ្ដើមច្បាមយកតែម្ដងទៅ ។លោកបានបន្តទៀតថា ចំពោះដីនៅចំណុចខាងលើ គឺពិតជាដីបឹងរបស់រដ្ឋ តែលោកគ្រានអោយវាស់ទុកសិនទេ ។ ចំណែកវាស់ចំលំនៅឋានរបស់មន្ត្រីយោធា គឺលោកមិនបានឱ្យវាស់ប៉ះពាល់ទេ ហើយអារឿងមានជម្លោះ ឬគំរាមរុះរើលំនៅឋានចោល អ្នកណានិយាយត្រូវទទួលខុសត្រូវខ្លូនឯងតាមផ្លូវច្បាប់ទៅ ។
ប្រធានមន្ទីររូបនេះឆ្លើយមិនរួចទេ នៅពេលកោះសន្តិភាពសួរថា «តើលោកមានឯកសារស្នើសុំពីមេគយដែរឬទេ? ហើយលោកមេគយសម្អាងអង្គហេតុអ្វី បានជាលោកហ៊ានចាត់មន្ត្រីឱ្យចុះទៅវាស់ដីបឹងរបស់រដ្ឋ?
លោកប្រធានមន្ទីរខាងលើ មិនបានឆ្លើយនឹងសំណួររបស់កោះសន្តិភាពទេ តែលោកឱ្យកោះសន្តិភាពទៅសួរលោកស៊ុន ឆាយ ទៅ ។ លោកប្រធានមន្ទីរបានបន្តទៀតថា លោកគ្រាន់តែវាស់តាមលោកមេគយទេ អោយដឹងទិន្នន័យ តែទៅថ្ងៃខាងមុខទៀត មានរឿង ឬដីនេះបានទៅមេគយ ក៏លោកមិនដឹងដែរ ។