មហាជនអស់សង្ឃឹម និងអាជ្ញាធរក្រុងតាខ្មៅ មិនបង្ក្រាបទីតាំងល្បែងសុីសង តាមអនឡាញ បៀរ   អាប៉ោង ខុសច្បាប់ ជាច្រើនកន្លែង ក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ

ភ្នំពេញ÷ ទីតាំងបង្កប់ ល្បែងស៊ីសង ចំនួន 3 កន្លែង កំពុងបើក ដំណើរការ យ៉ាងរលូន ហាក់បីដូចជាមិនរំខាន ដល់ សមត្ថកិច្ច មូលដ្ឋានឡើយ ទោះជាមានការចេញផ្សាយពីអង្គភាពសារព័ត៌មានជាច្រើនអង្គភាពកន្លងមកនេះ តបតាមការស្នើរសុំពីមហាជន ផ្តល់ដំណឹងជួនទៅអជ្ញាធរ តែហាក់ដូចជាគ្មានសង្ឃឹមថា និងមានការបង្ក្រាបនោះទេ ព្រះថារហូតមកដល់ពេលនេះ ទីតាំងល្បែងសុីសង តាមអនឡាញ មានទាំងបៀរ និងអាប៉ោង ខុសច្បាប់
៣ទីតាំងជិតៗគ្នា ស្ថិតក្នុង ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានបើកលេងជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃនឹងពេលយប់ រីឯអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្ក្រាប!
-ប្រជាពលរដ្ឋ រិះគន់ អាជ្ញាធរមូលដ្ឋាន សង្ស័យបានត្រូវថ្មាំសណ្តំ អស់ទៅហើយ ទើបអនុញ្ញាតអោយមានល្បែងសុីសង ដំណើរការបើកលេង យ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋាន យ៉ាងដូច្នេះ ។
ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *