ប្រកួតកីឡាពានរង្វាន់មហាជន ស្រុកគិរីវង់ លេខមួយក្រុមយុវជន រតនៈភ្នំដិន

👉បិទបញ្ចប់ការប្រកួតកីឡាពានរង្វាន់មហាជនស្រុកគិរីវង់ ឆ្នាំ២០២៣ រដូវកាលទី១ រកឃើញម្ចាស់ជីលាភីហើយ សម្រាប់វិញ្ញាសារកីឡាបាល់ទាត់ លេខ១ បានទៅលើក្រុមយុវជនរតនៈភ្នំដិន លេខ២ បានទៅលើក្រុម We are grade 12 និងលេខ៣ បានទៅលើក្រុម តោមាសគីរីវង់ ។
ក្នុងឱកាសបិទបញ្ជប់ និងប្រគល់ពានរង្វាន់កីឡាមហាជនជូនដល់ម្ចាស់ជ័លាភី នៅព្រឹកថ្ងៃទី២១ មិថុនា ២០២៣  ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក​ ងួន​ ឌីណា​ អភិបាលស្រុកគីរីវង់​ លោកឧត្តមសេនីត្រី​ ឆឹង​ រនតៈ​ ស្នងការរងនគរបាលខេត្ត​តាកែវផងដែរ ។
ថ្លែងក្នុងឱកាសប្រគល់រង្វាន់ជ័យលាភីដល់កីឡាករនេះដែរលោក ងួន ឌីណា អភិបាលស្រុកគីរីវង់ បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ  ត្រូវពង្រឹងបន្ថែមទៀត និងធ្វើការហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួនអោយបានជាប់លាប់ ដោយមិនត្រូវអខានឡើយ ពីព្រោះទៅថ្ងៃខាងមុខមានតែការលេងកីឡាទេ ធ្វើអោយសុខភាពរាងកាយមាំមួន ប្រាជ្ញាឆ្លាសវៃនិងមានមិត្តភាព សាម្គីភាព ល្អជាមួយយុវជននិងយុវជនផងដែរ  ។ ជាមួយនឹងការរួមចំណែកបង្កើតអោយមានការលេងកីឡានេះលោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានលើកឡើងថា «កីឡានាំមកនូវសន្តិភាព» ដូច្នេះយុវជនទាំងអស់ត្រូវខិតខំដោយខ្លួនឯងក្នុងការហ្វឹកហាត់បច្ចេកទេសនៃការលេងកីឡារាងៗខ្លួន ហើយក្រៅពីការលេងកីឡានេះដែរ ក្មួយៗក៏ត្រូវតែខំប្រឹងប្រែងរៀនសូត្រ និងធ្វើការកិច្ចការងារជួយដល់ក្រុមគ្រួសារផងដែរ ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាមហាជនថ្នាក់ស្រុកនេះ គឺមានក្រុមចូលរួមចំនួន ១៨ ក្រុម លើវិញ្ញាសារកីឡាបាល់ទាត់បុរស ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *