លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យអគាររដ្ឋបាលថ្មីដែលសាងសង់រួចបាន៩០%

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ជាក្រុមការងារ “អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង មើលសកម្មភាពជាងកំពុងសាងសង់អគាររដ្ឋបាលថ្មីកម្ពស់ ៣ជាន់មានទំហំបណ្តោយ ៣៣ម៉ែត្រ នឹងទទឹង ៣០ម៉ែត្រមានចំនួន ២៥បន្ទប់” ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្តគ្រោងនឹងចំណាយថវិកាសាងសង់សរុបជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបានឲ្យដឹងទៀតថា ចំពោះការសាងសង់មកដល់ពេលនេះសម្រេចបានជាលទ្ធផលប្រមាណជាង៩០%(កៅសិបភាគរយហើយ) និងត្រៀមដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខឆាប់ៗនេះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *