ប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទ ២០២២និងបណ្ដាឆ្នាំពាក់ព័ន្ធ

តាកែវ ÷ រសៀលថ្ងៃចន្ទទី ១៩ ខែមិថុនាឆ្នាំ ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវមានរៀបចំពិធីប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទ ២០២២និងបណ្ដាឆ្នាំពាក់ព័ន្ធ។វិធីនេះស្ថិតក្រោមអធិបតីដ៍ខ្ពស់ភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ា ស៊ីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មប្រទេសក្នុងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកសវនកម្មទៅក្នុង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ។ដែលមានការអញ្ជើញចូលរួមលោកជាប្រតិភូអមដំណើរលោកស្នងការរងលោកនាយការិយាល័យទាំង៣២លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងស្រុកលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីកំពុងក្រសាំងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១លោកនេះរដ្ឋបាលឃុំសង្កាត់ទាំង ១០០ ផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *