តាកែវ៖កាលពីចុងសប្តាហ៍នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានរៀបចំពិធីបិទវគ្គការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២-២០២៣ ដោយក្នុងនោះបានរកឃើញម្ចាស់ជ័យលាភីចំនួន០៣ វិញ្ញាសារកីឡារួមមាន បាល់ទាត់ បាល់ទះ និងប៉េតង់ប៊ូល ។
ថ្លែងក្នុងឱកាសប្រគល់រង្វាន់ជ័យលាភីដល់កីឡាករតំណាងអោយស្រុកនិមួយៗ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានជំរុញដល់ក្រុមកីឡាករទាំងអស់ ដែលមិនទាន់ទទួលបានចំណាក់ថ្នាក់ល្អ ត្រូវពង្រឹងបន្ថែមនិងហ្វឹកហាត់លើការលេងកីឡានេះដល់ក្រុមរបស់ខ្លួនបបន្ថែមទៀតដោយមិនត្រូវអខានឡើយ ពីព្រោះទៅថ្ងៃខាងមុខមានតែការលេងកីឡាទេ ធ្វើអោយសុខភាពរាងកាយមាំមួន ប្រាជ្ញាឆ្លាសវៃនិងមានមិត្តភាព សាម្គីភាព ល្អជាមួយយុវជននិងយុវជនផងដែរ ។ លោកប្រធានមន្ទីរបានបន្តថា «កីឡានាំមកនូវសន្តិភាព» ដូច្នេះយុវជនទាំងអស់ត្រូវខិតខំដោយខ្លួនឯងក្នុងការហ្វឹកហាត់បច្ចេកទេសនៃការលេងកីឡារាងខ្លួន ហើយក្រៅពីការលេងកីឡានេះដែរ ក្មួយៗក៏ត្រូវតែខំប្រឹងប្រែងរៀនសូត្រ និងធ្វើការកិច្ចការងារផងដែរ ។
លោក ឡាយ សែម ប្រធានការិយាល័យអប់រំកាយ បានអោយដឹងថា លទ្ធផលជ័យលាភីក្នុងការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ រយៈពេល៤ថ្ងៃកន្លងមកនេះ វិញ្ញាសាបាល់ទាត់យុវជន លេខ១ បានទៅលើក ស្នងការនគរបាលខេត្តតាកែវ B លេខ២ បានលើយុវជន 157 លេខ៣ ស្រុកបូរីជលសារ បាល់ទាត់យុវនារី លេខ១ វិទ្យាល័យហ៊ុនសែនឈើទាល លេខ២ ខេមប្រីដ B លេខ៣ ខេមប្រីដ A ។ វិញ្ញាសារបាល់ទះយុវជន លេខ១ ស្នងការនគរបាលខេត្តតាកែវ លេខ២ ស្រុកបូរីជលសារ លេខ៣ ស្រុកទ្រាំង។ វិញ្ញាសាប៉េតង់ ប៊ូល ៣ទល់៣ លេខ១ ស្រុកអង្គរបូរី លេខ២ មន្ទីរឧស្សហ៍កម្ម លេខ៣ ស្នងការនគរបាលខេត្តតាកែវ ប៉េតង់យុវនារី លេខ១ ស្នងការនគរបាលខេត្តតាកែវ លេខ២ វិទ្យាស្ថានពុហុបច្ចេកទេសតេជោសែន លេខ៣ ស្រុកអង្គរបូរី ។ តាកែវ