ក្រុងតាខ្មៅ ទីតាំងល្បែងសុីសង តាមអនឡាញ បៀរ   អាប៉ោង ខុសច្បាប់ ជាច្រើនកន្លែង ក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ

ភ្នំពេញ÷ ទីតាំងបង្កប់ ល្បែងស៊ីសង ចំនួន 3 កន្លែង កំពុងបើក ដំណើរការ យ៉ាងរលូន ហាក់បីដូចជាមិនរំខាន ដល់ សមត្ថកិច្ច មូលដ្ឋានឡើយ ថ្ងៃទី 19 ខែ 6 ឆ្នាំ 2023។
ទីតាំងល្បែងសុីសង តាមអនឡាញ មានទាំងបៀរ និងអាប៉ោង ខុសច្បាប់
៣ទីតាំងជិតៗគ្នា ស្ថិតក្នុង ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បានបើកលេងជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃនឹងពេលយប់ រីឯអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!
-ប្រជាពលរដ្ឋ រិះគន់ អាជ្ញាធរមូលដ្ឋាន សង្ស័យបានត្រូវថ្មាំសណ្តំ អស់ទៅហើយ ទើបអនុញ្ញាតអោយមានល្បែងសុីសង ដំណើរការបើកលេង យ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋាន យ៉ាងដូច្នេះ ។
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូរទាំងប្រទេស ដោយគ្មានការលើកលែង…។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

នៅឡើយតែទីតាំងបនល្បែងស៊ីសង ខុសច្បាប់ ជាច្រើន កន្លែង ស្ថិតក្នុង ភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើក លេងយ៉ាង ពពាក់ពពូន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្ក្រាបឡើយ!
ម្ចាស់បនល្បែង ដាក់ត្រូវថ្នាំសណ្តំ ដុល្លាត្រូវ បានស្រវាំងភ្នែក មើលមិនឃើញ ទើបនាំគ្នាដើរ បញ្រ្ចាសទិស ផ្ទុយពី គោល នយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទិនទៅនិងទីតាំងល្បែងស៊ីសង ONLINE ខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើ បានធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ពោលគឺ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។
អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ ដូច្នេះអង្គភាព សារព័ត៌មាន យើងខ្ញុំសូមសំណូមពរ ដល់មន្ត្រីមូលដ្ឋាន មេត្តា ជួយចុះត្រួតពិនិត្យ ទីតាំង ទាំង3 នេះផង។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *