សៀមរាប ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី មានករណី ឆបោក នៅចំណុចចំណតរថយន្ត មុខ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យ ឈ្មោះ ឡេវ ទេវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (និងបក្ខពួក) បានប្រាប់ទៅជនរងគ្រោះឈ្មោះ ស៊ិន សូភី ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ថារូបគេស្គាល់អ្នករកស៊ីនៅប្រទេសថៃមានប្រាក់ដុល្លាជាច្រើន គេត្រូវការយកប្រាក់នោះមកប្តូរប្រាក់បាត ដោយមានប្រាក់ចំនួន ៥០.០០០$ (ប្រាំមុឺនដុល្លាអាមេរិក) យកមកប្តូរប្រាក់បាតចំនួន ១.២០៥.០០០B (មួយលានពីរសែនប្រាំពាន់បាត) ដោយយល់ឃើញថាចំណេញខ្ពស់បែបនេះ ជនរងគ្រោះក៏បានយកប្រាក់ដុល្លារបស់ខ្លួនចំនួន ៣៦.០៥៤$ (បីមុឺនប្រាំមួយពាន់ហាសិបបួនដុល្លាអាមេរិក) ទៅដូរយកប្រាក់ បាតបានចំនួន ១.២០៥.០០០B (មួយលានពីរសែនប្រាំពាន់បាត) លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបាននាំជនរងគ្រោះទៅជួបភាគីម្ចាស់ ប្រាក់ដុល្លា ដែលមានជនជាតិថៃ ០១នាក់ និងជនជាតិខ្មែរ ០២នាក់ ពេលនោះពួកគេក៏បានប្ដូរកញ្ចប់ប្រាក់ គ្នា ហើយក្រុមជនសង្ស័យ បានលួចប្តូរកញ្ចប់ប្រាក់ដុល្លាក្លែងក្លាយឲ្យមកជនរងគ្រោះ និងបានជិះរថយន្តគេចខ្លួនបាត់ ហើយជន រងគ្រោះក៏បានបើកកញ្ចប់ ប្រាក់នោះមើលម្តងទៀត ទើបដឹងថាជាប្រាក់ដុល្លាក្លែងក្លាយ (កញ្ចប់ប្រាក់ត្រូវបានគេលួចប្តូរ) ហើយក៏បានឃាត់ជនសង្ស័យ ឈ្មោះ ឡេវ ទេវ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។
វត្ថុតាងដកហូតរួមមាន ៖ ក្រដាសប្រាក់ដុល្លាក្លែងក្លាយ ប្រភេទក្រដាស ១០០ដុល្លា ចំនួន ១០.១៥០.០០០សន្លឹក កាតធនាគារវីងចំនួន០១ និងទូរស័ព្ទចំនួន ០១គ្រឿង។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ