មន្ត្រីបរិស្ថាន ឈ្មោះ ជួប រងការចោតថា បានរំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

សៀមរាប÷ ព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច បានថតវិដេអូមួយនិងបានថ្លែងថា មានមនុស្សប្រាំនាក់បានចូលមកភ្ជួរ ចូលមកលើដីដែលលោកតាបានដាំកូនធ្នង់ លោកតាសូមផ្ញើរជូនក្រសួងបរិស្ថានជួយមើលផង ពួកគេទាំងប្រាំនាក់ជាកូនចៅរបស់សហគមន៍ ពួកគេមិនគួរមករុករានកន្លែងដែលលោកតាបានថែរក្សាការពារ។

លោកតា បញ្ជាក់ថាទីតាំងនេះពីមុនមកជាដីព្រៃ លោកតាបានការពារតែមិនឈ្នះ ដោយសារមានមន្ត្រីបរិស្ថានមួយរូបឈ្មោះ ជួប បានចេញមកកាងអោយប្រជាពលរដ្ឋគាត់ភ្ជួរថាជាដីរបស់លោក ជួប ណឹងឯងខាងមន្ត្រីបរិស្ថាន លោកតាខំយកកូនធ្នង់មកដាំដើម្បីឃាំងធ្វើព្រំតែពេលនេះពួកគេបានភ្ជួរទាំងកូនឈើលោកតាបានដាំអស់ទៅទៀត។

យោងតាម facebook ឈ្មោះ Sovanna Charity.បានសរសេរនិងបង្ហោះកាលពីម្សិលម៉ិញថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣នេះថា អាណិតព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច ណាស់ខំគង់នៅការពារប្រាសាទបុរាណ និងការពារព្រៃឈើអស់១២ឆ្នាំ តែដីព្រៃ និងព្រៃឈើត្រូវបានរំលោភបំពានពីសំណាក់ ក្រុមមន្រ្តីបរិស្ថានមួយចំនួន និងមន្រ្តីមូលដ្ឋានមួយចំនួនប្រព្រឹត្តអំពើពុករលួយ យកដីព្រៃ ដែលជាសម្បត្តិជាតិ ពុះចែកគ្នា ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ទីតាំងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ករណីខាងលើនេះ ព្រះសង្ឃនិងប្រជាពលរដ្ឋមានការព្រួយបារម្ភថាពួកគេនៅតែបន្តសកម្មភាពរំលោភបំពានយកដីរបស់រដ្ឋ ធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកជនខិលខូចមួយក្តាប់តូច ហើយសកម្មភាពបែបនេះនៅតែបន្តរំលោភបំពានយកដីរដ្ឋតទៅទៀត ប្រសិនបើក្រ សួងបរិស្ថាន និងក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនអនុវត្តតាមសារសំលេងរបស់ សម្តេច អគ្គមហាសេនា បតី តេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ញើរជូន អោយមន្ត្រីមានសមត្ថកិច្ចការពារដីព្រៃរបស់រដ្ឋ ពីសំណាក់អ្នកមានលុយ អ្នកមានអំណាច ពួកឪកាសនិយម ជាពិសេសជិតដល់ពេលបោះឆ្នោតម្ដងៗ អោយចាប់មេខ្លោងមកផ្ដន្ទាទោស តាមច្បាប់អោយខានតែបាន។
ទាក់ទងនឹងសេចក្តីរាយការណ៍ និងការចោទប្រកាន់ខាងលើនេះ អង្គភាពតារាជ្យ មិនអាចសុំការបំភ្លឺពី លោក ជួប  បានឡើយ ព្រោះគ្នានលេខទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនង។ អង្ករភាពយើងខ្ញុំរងចាំការបកស្រាយពីលោក ជួប រាល់ម៉ោងធ្វើការ៕ អង្គភាពតារាជ្យ ០១២​ ៩១១ ៧១២

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *