បង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចកោះតាបរ ដល់ទន្ទឹមមុខព្រែកទ្វាបឹង(លំហរទន្លេ) ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ

(កំពង់ធំ)÷ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល គឺប្រជានេសាទនៅតែនេសាទមិនគិតធនធានធម្មជាតិនៅបឹងទន្លេសាបនោះឡើយ ព្រោះរដូវនេះជារដូវត្រីពង ជារដូវមួយដែលបិទនេសាទ ដែលជាលក្ខណៈទ្រង់ត្រេធំធ្វើឲ្យផុតពូជត្រីផងដែរ។
សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ប្រចាំការឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យាមល្បាតកន្លែងអភិរក្សជាប្រចាំ។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារបានដឹកនាំកម្លាំងចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចកោះតាបរដល់ទន្ទឹមមុខព្រែកទ្វាបឹង(លំហរទន្លេ) ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លទ្ធផលសម្រេចបានចំនួន០១ករណីបានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួន ប្រវែង៨០០ម៉ែត្រ របាំងស្បៃមុងប្រវែង៧០០ម៉ែត្រ ឡុក ចំនួន៣២គ្រឿង លប/លូចំនួន៣២មាត់ បង្គោលចំនួន ៨០០ដើមចាក់លែងត្រីស្រស់ចំរុះ ចំនួន ៤០គ.ក្រ  ចូលទន្លេវិញ។ ការប្រើមធ្យោបាយការណូតចំនួន០៤គ្រឿង  អស់ប្រេងចំនួន៨០លីត្រ កម្លាំងចូលរួម សរុបចំនួន១៣នាក់ ដោយបែងចែកទៅតាមគោលដៅ ពិនិត្យផ្ទាល់ ដើម្បីពង្រឹងនិងបង្ក្រាបឲ្យទាល់តែបានការពារកុំឲ្យផុតពូជត្រីនៅក្នុងបឹងទន្លេសាប។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ  ថ្ងៃនេះប្រចាំការនៅកន្លែង ព្រោះអាកាសធាតុមិនសូវអំណោយផល។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *