ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗឈររកសេវាផ្លូវភេទតាម ដងផ្លូវវិថីចោមចៅ (វេងស្រេង)ត្រូវបានគណៈ បញ្ជាការឯកភាពឃាត់ខ្លួនយកទៅសួរនាំនៅខណ្ឌពោធិ៍សែនជ័យ ចំនួន៣៤នាក់ ហេតុការ ណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៨និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ត្រង់ចំណុចភូមិត្រពាំងថ្លឹង តាមបណ្ដោយផ្លូវវិថី ចោមចៅ អតីតះផ្លូវវេងស្រេង ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក អិត ជំនិត និង លោក ផុន សុផាន អភិបាលរង និងបញ្ជាផ្ទាល់ពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ បាន បញ្ជាកម្លាំងសហការដើម្បីឃាត់ខ្លួន ស្ត្រីបម្រើសេវាផ្លូវភេទតាមដងផ្លូវ វិថីចោមចៅ(វេងស្រេង )ឃាត់បានចំនួន៣៤នាក់ក្នុងនោះភេទទី៣មានចំនួន១០នាក់។កន្លងមកស្ត្រីបម្រើផ្លូវភេទដែលឈរអមសង្ខាងតាមបណ្ដោយផ្លូវវិថីចោមចៅ(វេងស្រេង )បង្កឲ្យមានការអនាធិបតេយ្យដល់អ្នកធ្វើដំណើរ និងមានរឿងរ៉ាវជាច្រើនដែលកើតឡើងជារើយៗ គណៈ បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះមកឃាត់ខ្លួនស្ត្រីបម្រើផ្លូវភេទបានចំនួន៣៤នាក់ ដើម្បីយកទៅសួរនាំនិងធ្វើការអប់រំបញ្ឈប់នូវការ ឈរហៅភ្ញៀវតាមដងផ្លូវបន្តទៀត ៕