ពលរដ្ឋលើកពីកង្វល់ថា មានថៅកែដីឡូតិ៍មួយកន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ពុះដីឡូត៍ គ្មានច្បាប់ទម្លាប់

ខេត្តសៀមរាប៖ ពលរដ្ឋថ្លែងប្រាប់ពីកង្វល់ដល់អ្នកកាសែតថា លោក ម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានពុះដីលក់គ្មានច្បាប់ទម្លាប់ ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះអាចមានពលរដ្ឋរងគ្រោះជាច្រើននាក់ផងដែរ។
ប្រភពបន្តថា មន្ត្រីគួរចុះពិនិត្យដីទាំងនោះ និងប័ណ្ណប៉ាតង់ តើអាចចេញឲ្យបានទេបើដីនោះនៅជាប្លង់ទន់នៅឡើយ។
មន្ត្រីច្បាប់ដីធ្លីបានឲ្យដឹងថា ដើម្បីអាចពុះឡូតិ៍លក់បានថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង, ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម។

ចំពោះករណីនេះដែរ អង្គភាព តារាជ្យ ទាក់ទងទៅ លោក ម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបាននោះទេ អង្គភាពតារាជ្យរងចាំការបងស្រាយ រាល់ម៉ោងធ្វើការ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *