ទីតាំងស្តុកឈើមួយកន្លែងសង្ស័យល្មើសច្បាប់នៅស្រុកអង្គរជុំ ត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាបចុះទៅបង្ក្រាប

សៀមរាប៖ ទីតាំងស្តុកឈើសង្ស័យល្មើសច្បាប់មួយកន្លែងក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប កំពុងធ្វើការចុះបង្ក្រាប ដឹកនាំបង្ក្រាប ដោយតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានបង្ហើបប្រាប់អង្គភាព តារាជ្យថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទីតាំង ស្តុកឈើដែលមានម្ចាស់ឈើ ឈ្មោះ ព្រិម ណាំ ដែលឈើទាំងនោះនៅក្រោយ សណ្ឋាគារ ម៉ូដ៉ែលព្រិមណាំអង្គរជុំ។ ទោះជាយ៉ាងណាលទ្ធផលនៃការបង្ក្រាបនៅមិនទាន់ដឹងនៅឡើយ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ ស្ថិតនៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ព័ត៌មានបឋម

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *