សៀមរាប÷ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប(គ.ជ.ប)បានបើកវគ្គបណ្តុះ បណ្តាលជូនដល់ សមាជិក គ.ខ.ប មន្តី្រល.គ.ធ.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ។ មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនោះដែរលោក អ៊ាម ស៊ីណា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការ បោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែងនិងគ្រប់គ្រងការងារ ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតថាប្រព្រឹត្តទៅដោយ ជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ និងថាបាន ដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ល។ ហើយជោគជ័យនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។ លោក អ៊ាម ស៊ីណា បានបន្តទៀតថាផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំង លទ្ធផលនៃ អង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និង កែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅលើការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាម រយៈការ អនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់ កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការ ត្រួត ពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជា ជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយ នឹងលទ្ធផលដែលមន្ត្រីបោះឆ្នោតបានធ្វើ ប្រមាណ វិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ ។លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្ត បានបញ្ជាក់ថាគ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតែងតែយកចិត្តទុកដាក់លើ ការងារកសាង និងពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពី នីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមាន វគ្គបណ្តុះបណ្តាលនៅថ្នាក់ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក និងនៅថ្នាក់ឃុំ សង្កាត់ ។ហើយ វគ្គបណ្តុះបណ្តាល នាពេលនេះ ត្រូវបានរៀបចំជាពិសេស គណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត គ្រូបង្ហាត់ ល.ធ.ខ.ប និងមន្ត្រី ល.ធ.ខ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្ដល់ការបណ្តុះបណ្តាលបន្តនៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត នាពេលខាង មុខ សំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយភាព ចាស់ទុំ ក្នុងបរិយាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។ លោក អ៊ាម ស៊ីណាក៍បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនិងត្រូវឈ្វេងយល់បន្ថែមឱ្យបានច្បាស់ លាស់អំពីច្បាប់, បទបញ្ជា, នីតិវិធីសម្រាប់ការបោះឆ្នោត, និងបទប្បញ្ញត្តិ នៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប. បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗជាច្រើនផងដែរ។សូមបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះ បណ្តាល ស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នាពេលនេះគឺមានរយៈពេលចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់១៦ខែមិថុនាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ សមាជិក គ.ធ.ខ.ប និងមន្ត្រីនៃល.គ.ខ.ប បានអញ្ជើញចូលរួមជាសិក្ខាកាមសរុបចំនួន ៧៩ នាក់ ផងដែរ ៕
Related Posts
ឯកឧត្តម ខូយ រីដា សំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរអបដោយថវិកាជូនដល់ឃុំ សង្កាត់និងប៉ុស្តិ៍នគរបាលទាំង៤៩នៃរដ្ឋបាលខេត្តពោធិ៍សាត់
ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញសំណេះសំណាលនិងប្រគល់បណ្ណសរសើរ លិខិតសរសើរ អបដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលនៃរដ្ឋបាលខេត្តទាំង៤៩ដែលបានអនុវត្តគោលនយោ បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៣។ ឯកឧត្តម ខូយ…
អន្ទង់គឺជាសត្វល្មូនមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរ និងបរទេសពេញនិយមធ្វើជាម្ហូបអាហារ
ខេត្តកំពង់ឆ្នាំង៖ អន្ទង់គឺជាប្រភេទសត្វល្មូនមួយប្រភេទដែលគេមើលឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងបរទេសពេញនិយមធ្វើជាម្ហូបអាហារសម្រាប់បរិភោគនៅតាមបណ្តាក្រុមគ្រូសារនិងនៅតាមបណ្ដាភោជនីយដ្ឋានឬអាហារដ្ឋានតូចនិងធំផ្សេងៗរួមមាន ស៊ុបអន្ទង់.មានឆាគ្រឿងឬឆាក្តៅនិងអប់អន្ទុង់ឆ្នាំដី អន្ទង់អាំង។ល ។ អាជីវករទិញអន្ទង់និងទិញត្រីឈ្មោះ ឡា មានទីលំនៅក្នុងភូមិពន្លៃស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៥សីហា២០២៣នេះថាគាត់ជាអាជីវកប្រមូលសត្វអន្ទង់និងទិញត្រីនៅផ្សារមាត់ទន្លេកំពង់ឆ្នុកទ្រូ យូឆ្នាំមកហើយគាត់ប្រមូលទិញពីប្រជាអ្នកនេសាទជាច្រើនបានដឹកយកមកលក់អោយគាត់ក្រោយពេលដែលពួកគាត់ដាក់លាន់នៅតាមដងទន្លេ បឹងបួ ឆ្ងាយៗ យកមកលក់អោយ។ អាជីវកខាងលើបានអោយដឹងទៀតថាអន្ទង់ដែលគាត់ប្រមូកទិញនេះសត្វអន្ទង់ធម្មជាតិដែលអ្នកនេសាទដាក់លាន់ចាប់យកមកពីទន្លេមិនមែនសត្វអន្ទង់ដែលគេចិញ្ចឹមនោះឡើយ ហើយសត្វអន្ទង់ដែលគាត់បានប្រមូលទិញនិងដឹកយកទៅស្តុកឯផ្ទះរបស់គាត់នៅខាងលើដើម្បីប្រមូលបានច្រើនដឹកយកទៅអោយម៉ូយនៅឯភ្នំពេញហើយអន្ទង់ដែលគាត់ប្រមូលទិញនេះជាប្រភេទអន្ទង់លេខ២ ដោយទិញចូលមួយគីឡូថ្លៃ១៤០០០រៀលដល់ពេលគាត់លក់ចេញវិញតម្លៃទៅតាមទីផ្សារ ថ្ងៃនេះគាត់ប្រមូលបានប្រមាណជា១០០គីឡូក្រាម។ ប្រជាអ្នកនេសាទអន្ទង់ម្នាក់បានអោយដឹងនៅពេលកំពង់ដងអន្ទង់និយាយអោយដឹងថាថ្ងៃនេះគាត់ដើរប្រមូលម៉ូយដាក់លាន់ចាប់យកសត្វអន្ទង់ពួកគាត់មានគ្នាច្រើនពី១០ទូកទៅ២០ទូកហើយលាន់សម្រាប់ចាប់សត្វអន្ទង់ក្នុង១ទូកតិចបំផុត១០០លាន់ថ្ងៃនេះថ្លឹងមកបានតិចដោយសារដូវទឹកទន្លេឡើងចាប់មិនសូវបានទេ តែបើរដូវខ្យល់បក់ពីជើងទឹកទន្លេស្រកទៅវិញពេលនោះចាប់បានអន្ទង់ច្រើនហើយ ការចាប់បានតិចឬច្រើននោះវាអាស្រ័យលើអ្នកដាក់និងការខិតខំព្យាយាម។ ការដាក់លាន់ចាប់យកសត្វអន្ទង់វាជាមុខរបរសាមញ្ញមួយប្រភេទរបស់បងប្អូនអ្នកនេសាទដែលរស់នៅតាមដងទន្លេសាបនិងតំបន់ផ្សេងៗដោយមិនប្រើដើមទុនច្រើនហើយការនេសាទបែបនេះដើម្បីធ្វើការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃផងដែរ…
គ្រួសារជនរងគ្រោះធ្លាក់ពីលើអគារ និងឆក់ខ្សែភ្លើងស្លាប់នៅសង្កាត់ចំរើនផល ទទួលអំណោយមនុស្សធម៌ពីសប្បរសជន
ខេត្តពោធិ៍សាត់៖ លោក វ៉ាន់ ហៀង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងសហការី តំណាងឯកឧត្តម ខូយ រីដា អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខា ទៅចូលរួមបុណ្យសពចំនួន២គ្រួសារ នៅសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដែលពិធីនេះក៍មានការចូលរួមពីលោក ក្រូច សុខុន អភិបាលរងក្រុងពោធិ៍សាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ចូលរួមផងដែរ។…