សៀមរាប÷ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប(គ.ជ.ប)បានបើកវគ្គបណ្តុះ បណ្តាលជូនដល់ សមាជិក គ.ខ.ប មន្តី្រល.គ.ធ.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ។ មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនោះដែរលោក អ៊ាម ស៊ីណា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការ បោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែងនិងគ្រប់គ្រងការងារ ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតថាប្រព្រឹត្តទៅដោយ ជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ និងថាបាន ដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ល។ ហើយជោគជ័យនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។ លោក អ៊ាម ស៊ីណា បានបន្តទៀតថាផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំង លទ្ធផលនៃ អង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និង កែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅលើការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាម រយៈការ អនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់ កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការ ត្រួត ពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជា ជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយ នឹងលទ្ធផលដែលមន្ត្រីបោះឆ្នោតបានធ្វើ ប្រមាណ វិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ ។លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្ត បានបញ្ជាក់ថាគ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតែងតែយកចិត្តទុកដាក់លើ ការងារកសាង និងពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពី នីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមាន វគ្គបណ្តុះបណ្តាលនៅថ្នាក់ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក និងនៅថ្នាក់ឃុំ សង្កាត់ ។ហើយ វគ្គបណ្តុះបណ្តាល នាពេលនេះ ត្រូវបានរៀបចំជាពិសេស គណៈកម្មការ ខេត្តរៀបចំការបោះឆ្នោត គ្រូបង្ហាត់ ល.ធ.ខ.ប និងមន្ត្រី ល.ធ.ខ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្ដល់ការបណ្តុះបណ្តាលបន្តនៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត នាពេលខាង មុខ សំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយភាព ចាស់ទុំ ក្នុងបរិយាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។ លោក អ៊ាម ស៊ីណាក៍បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនិងត្រូវឈ្វេងយល់បន្ថែមឱ្យបានច្បាស់ លាស់អំពីច្បាប់, បទបញ្ជា, នីតិវិធីសម្រាប់ការបោះឆ្នោត, និងបទប្បញ្ញត្តិ នៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប. បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗជាច្រើនផងដែរ។សូមបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះ បណ្តាល ស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នាពេលនេះគឺមានរយៈពេលចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់១៦ខែមិថុនាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ សមាជិក គ.ធ.ខ.ប និងមន្ត្រីនៃល.គ.ខ.ប បានអញ្ជើញចូលរួមជាសិក្ខាកាមសរុបចំនួន ៧៩ នាក់ ផងដែរ ៕
Related Posts
ប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ចំនួន ២៥គ្រួសារនៅក្នុងឃុំ មោងស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជន តាមរយៈមន្ត្រីសង្ឃ ក្នុងខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន២៥គ្រួសារ រស់ក្នុងភូមិកំបោរ ឃុំមោងស្រុកស្រីស្នំ ខេត្តសៀមរាបបានទទួលអំណោយមនុស្សធម៌ពីសប្បុរសជននៅប្រទេសអូស្ត្រាលី និងកម្ពុជា ដែលបានផ្តល់រយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប។ ក្នុងនាមអាជ្ញាធរស្រុក លោក ហ៊ុន រិទ្ឋិ…
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និង ព្រះមេគណខេត្តយាងនិមន្ត ចុះត្រួតពិនិត្យ ពីការចាកចេញរបស់ព្រះសង្ឃ វត្តពោធិលង្កា (វត្តពោធិលើ)
សៀមរាប៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និង ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរខេត្ត ក្រុង និង កម្លាំងសមត្ថកិច្ច បានយាង និមន្ត និង អញ្ជើញចុះត្រួតពិនិត្យពីស្ថាន ភាព ក្នុងការនិមន្តចាកចេញ របស់ព្រះសង្ឃ នៅវត្តពោធិលង្កា…
ព្រះទេពមុនី សុខ ថាន ព្រះមេគណ ខេត្តកំពង់ឆ្នាំង នាំយកអំណោយ ចែកសិស្សានុសិស្ស នៅសាលាបឋមសិក្សាកោះក្ទម្ព ស្ថិតឃុំជៀប ស្រុកទឹកផុស
កំពង់ឆ្នាំង៖ អំណោយរជាសំភារសិក្សា និង ថវិកា ជាអំណោយរបស់ ព្រះមេគណខេត្តកំពង់ឆ្នាំង បាននាំយកទៅចែកជូនដល់ សិស្សានុសិស្ស នៅសាលាបឋមសិក្សាកោះក្ទម្ព ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង…