សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធ ករណី អំពើលួច ទៅសាលាដំបូងខេត្តសៀមរាប

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ១១និង៣០នាទី សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធ ករណី អំពើលួច មានស្ថានទម្ងន់ទោស (លួចកាត់នាឡិកាទឹកជាច្រើនកន្លែងក្នុងក្រុងសៀមរាប) ជនសង្ស័យឈ្មោះ ង៉ា ប៊ុនស៊ុយ ហៅ ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ  សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ (មានសារធាតុញៀននៅក្នុងខ្លួន)

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន០១គ្រឿង,កន្រ្តៃកាត់ចំនួន០១,ដង្កាប់ចំនួន០១,កន្រ្តៃដងលឿងចំនួន០១,កូនសោរមានមុខងារច្រើនមុខចំនួន០១,ម៉ាឡេតចំនួន០១,ក្បាលរ៉ូប៊ីនេចំនួន០១(រាងមូល),ដៃវ៉ានចំនួន១៦ និងសំលៀកបំពាក់ជនសង្ស័យធ្វើសកម្មភាពចំនួន០១ឈុត ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *