សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការជំរុញ និងពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការ អធិការរង នគរបាលក្រុង-ស្រុកទាំង១២ ដែលពាក់ព័ន្ធផងដែរ ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ