ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ០៩នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ។
Related Posts
រថយន្តដឹកកម្មការនីរោងចក្របានបើកទៅបុករថយន្តដឹកបេតុងពីក្រោយបណ្តាលឱ្យមានមនុស្សចំនួន៩នាក់បានរងរបួសធ្ងន់និងស្រាល
ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ នៅមុខវិទ្យាស្ថានបូលីណូ ស្ថិតក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹកកម្មករមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1535 ដឹកកម្មករចំនួន៦៨នាក់ បានធ្វើដំណើរពីជើងទៅត្បូង (កំពង់ឆ្នាំង-ភ្នំពេញ)…
ក្រុមហ៊ុន សុីង វៃ បង្កប់ល្បែងស៊ីសង បៀការ៉ាត់ ទូបាញ់ត្រី ខុសច្បាប់ មិនមានសមត្ថកិច្ចបង្ក្រាប ក្នុងសង្កាត់បឹងប្រលឹត ខ័ណ្ឌ៧មករា រាជនីភ្នំពេញ ផ្លូវ២៣៣ កែង១១៥
ភ្នំពេញ÷ ក្រុមហ៊ុន សុីង វៃ បង្កប់ល្បែងស៊ីសងខុសច្បាប់ មានដូចជាមានដាក់តុបៀការ៉ាត់ ទូបាញ់ត្រីជាច្រើន នៅចំណុចផ្លូវ២៣២កែង១១៥ សង្កាត់បឹងប្រលឹត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញកំពុងបើក ដំណើរការ យ៉ាងរលូន ហាក់បីដូចជាមិនរំខាន ដល់ សមត្ថកិច្ច មូលដ្ឋានឡើយ ថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០២៣។ទីតាំងល្បែងសុីសងនេះមាន បៀការ៉ាត់…
សមត្ថកិច្ចនគរបាលស្រុក រលាប្អៀរសហការជាមួយកម្លាំងជំនាញជលផល បង្រ្កាបរថយន្ត ធន់ធំ១គ្រឿង ដឹកលៀសខុសច្បាប់ ត្រូវរងការ ផាកពិន័យម្តងហើយ នៅបន្តយករថយន្តដដែល ដឹកលៀស៤៨០ការរ៉ុង និងនៅសល់២៥០ការ៉ុង បង្រុងនាំចេញទៅក្រៅប្រទេស
កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរសហការជាមួយកម្លាំងជំនាញជលផលបង្រ្កាបរថយន្តធន់ធំ១គ្រឿងដឹកលៀសខុសច្បាប់ត្រូវរងការផាកពិន័យអន្តរកាលម្តងហើយចេញមកបន្តយករថយន្តដដែលដឹកលៀស៤៨០ការរ៉ុង និងនៅសល់២៥០ការ៉ុងបង្រុងនាំចេញទៅក្រៅប្រទេស គួរបញ្ជាក់ផងដែរថា ការនេសាទលៀសដោយប្រើវិធីអូសដោយកម្លាំងម៉ាស៊ីនផ្ទុយពីច្បាប់ស្តីពីរជលផលទាំងនេះ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងបាតទន្លេ និងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថានផ្ទៃទឹកទន្លេទៀតដែរខណៈរដូវនេះ គឺជារដូវបិទនេសាទក្នុងដែនទឹកសាបផងដែរ ។ សេចក្តីរាយការណ៍ពីអធិការរងនភបាលស្រុករលាប្អៀរលោកវរ:សេនីយ៍ទោ យឹមសុផល បានឲ្យដឹងថាការចេញល្បាតនេះម៉ោង១២និង ៣០នាទី ឈានចូលថ្ងៃទី២២មិថុនា២០២៤កម្លាំងសមត្ថកិច្ចនគាលស្រុករលាប្អៀរបានចេញល្បាតដែលដឹកនាំកម្លាំងចុះផ្ទាល់ដោយអធិការនគបាលស្រុករលាប្អៀរលោកវរះសេនីយ៍ឯក វ៉ឹតសុផល ក្នុងភូមិសាស្ត្រស្រុកនៅចំណុចបឹងផ្លូវក្របី ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស…