ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ហឹង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ករណីហឹង្សាដោយចេតនា

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមាត់បឹងស្នោ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ដោយយកកាំបិតខ្វែវ និងដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ សុភា អូនល័ក្ខ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពងទឹក សង្កាត់បុស្បូវ ក្រុងសំរោង បណ្ដាលឲ្យរបួសត្រង់ដៃឆ្វេងមួយកាំបិត ដេរមុខរបួស ២០ថ្នេរ និងក្បាលមួយកាំបិតដេរមុខរបួស ៥ថ្នេរ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *