គ្រោះធម្មជាតិ រន្ទះបាញ់ មនុស្ស៥នាក់ស្លាប់និងរបួស និងងាប់សត្វគោ៤ក្បាល នៅស្រុកពួក

សៀមរាប : ករណីប្រធានស័ក គ្រោះធម្មជាតិមួយបានកើតឡើងនៅស្រុកពួកខេត្តសៀមរាប ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ គ្រានោះរន្ទះបានបាញ់ចំនួនបីទីតាំងផ្សេងគ្នា ក្នុងពេលតែមួយ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃអាទិត្យទី ០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ ស្រុកពួក ឃុំមុខប៉ែន និង ឃុំសសរស្ដម្ភ ÷

        +ករណីទី១ : រន្ទះបាញ់នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ណ្ដាលឲ្យរងរបួស ៤នាក់ / និងស្លាប់ ១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែព្រោះស្រូវ គឺ:

       ១.ជនរងគ្រោះឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ (ស្លាប់) ។

       ២.ជនរងគ្រោះឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ (របួស)។

       ៣.ជនរងគ្រោះឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ (របួស)។

       ៤.ជនរងគ្រោះឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ (របួស)។

       ៥.ជនរងគ្រោះឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ ១៩ឆ្នាំ (របួស) អ្នកទាំង៥នាក់ រស់នៅ ក្នុងភូមិ/កើតហេតុ ខាងលើ ជុំគ្នា ត្រូវបានសង្រ្គោះកំពុងព្យាបាលនៅមណ្ឌលសុខភាពសសរស្ដម្ភ ២នាក់ , នៅមន្ទីរពេទ្យបង្អែកពួក ស្រុកពួក ១នាក់ និងនាក់របួសស្រាល ឆ្អើរភ្លើងនៅផ្ទះ។

        +ករណីទី២ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែទំនប់៧៨ ស្ថិតក្នុង ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោធំ ៣ក្បាល (ញី ២ក្បាល/ឈ្មោល ១ក្បាល) ដែលចងនៅវាលស្រែ ម្ចាស់សត្វគោទី១.ឈ្មោះ ជា អាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ(គោញី២ក្បាល) , ទី២.ម្ចាស់សត្វគោឈ្មោះ ហូ ហ៊ាម ភេទស្រី អាយុ ៦៥ឆ្នាំ (គោឈ្មោល១ក្បាល) ជាកសិករ រស់នៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ជុំគ្នា ។

        +ករណីទី៣ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុង ភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោញីធំ ១ក្បាល ម្ចាសគោឈ្មោះ ធិក ថា ភេទប្រុស អាយុ ៦១ឆ្នាំ ជាកសិករ រស់នៅក្នុង ភូមិ/ឃុំកើតហេតុខាងលើ ខណ:ពេលម្ចាស់ចងនៅវាលស្រែ ហើយម្ចាស់ជ្រកភ្លៀងឆ្ងាយពីសត្វគោ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *