សៀមរាប ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូបណ្តាលឲ្យមនុស្ស ០១នាក់ បានស្លាប់ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខសាលាវិទ្យាល័យពួក ដែរស្ថិតនៅក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-1986 អ្នកបើកបរឈ្មោះ ស៊ុន សិក ភេទប្រុស អាយុ៤៨ឆ្នាំ បុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ស្លាប់) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ឆាយ ឆោម ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃុំជាមួយគ្នា (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងបើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នា អ្នកបើកបរឈ្មោះ ម៉ាន់ មិនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជំនួយការរដ្ឋបាលឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ប៉ាត សុភា ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ ជំទប់ទី១ឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់) (អត់ពាក់មួកសុវត្ថិភាព) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងម៉ូតូពាក់ស្លាកលេខ សៀមរាប 1N-1986 បើកបរក្នុងល្បឿនលឿន ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ចុះដល់កន្លែងកើតហេតុ សង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ