បង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែង ឃាត់ខ្លួនមនុស្ស២០នាក់ នៅក្នុងបុរីញ៉ូថោន

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់របស់ជនជាតិ ចិន២កន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី ខ្មែរ ចិនចំនួន២០នាក់ដកហូតសម្ភារៈ មួយចំនួន។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុង បុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹង
ថា ក្រោយពីទទួលព័ត៌មានពី ប្រជាពលរដ្ឋរាយការណ៍សម្ងាត់មកថា ទីតាំងខាងលើបានលួចបើក ល្បែងស៊ីសងប្រភេទកាស៊ីណូ ដោយថៅកែជាជនជាតិចិន។ ក្រោយពីទទួលបានព័ត៌មានភ្លាមលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈ អភិបាលខណ្ឌពោធិ៍សែនជ័យបាន ដឹកនាំកម្លាំងចុះពិនិត្យជាក់ស្ដែងឃើញ ថាទីតាំងខាងលើពិតជាមានបង្កប់ ល្បែងស៊ីសងពិតប្រាកដមែនទើបធ្វើការ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ ស្រី១១នាក់ជាជនជាតិខ្មែរ និងដកហូត សម្ភារមួយចំនួន។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រី ទាំង២០នាក់ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ជ័យរងចាំចាត់ការតាមនិតិវិធីដោយឡែ នទីតាំងខាងលើត្រូវបានបិទជា បណ្ដោះអាសន្ន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *