ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បណ្តើរសត្វ សុនខ ចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិច ចកអណ្ដើក និងប្រមាញ់ សត្វយកមកឲ្យម្តាយលក់ដើម្បីយក ប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជួបឧបទ្ទហេតុ ជាន់ម៉ឺនផ្ទុះ បណ្តាលឲ្យជើងទាំងពីររង របួសធ្ងន់ធ្ងរ។
ហេតុការណ៍ដ៏សែនតក់ស្លុតមួយនេះ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុក ឪពុកម្តាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងរបួសឆ្ងន់ជើងឆ្វេង។
សមត្ថកិច្ចប្រាប់ថា បុរសខាងលើ មានគ្រួសារម្តងរួចហើយ តែមិនមានកូន ឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្តាយ មានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររក បេះស្លឹកព្រិច និង ចកអណ្ដើក និង ប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យ ម្តាយលក់បានប្រាក់ទិញអង្ករ និងម្ហូប ចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ ម៉ីនស្គរ ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែងម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្តាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏ នាំគ្នាស៊ីឈ្នួលគេផងដែរក្រោយ កើតហេតុ គេឃើញមានសមត្ថកិច្ច ការពារព្រំដែនគោក សហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរស ខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យ មង្គលបូរី៕
បើយោងតាមប្រភពពីកន្លែងកើតហេតុ មានការអន្តរាគមន៍ភ្លាមៗផងដែរពី ឯកឧត្តមអ៊ំ រាត្រី អភិបាលនៃគណៈ អភិបាល ខេត្តបន្ទាយមានជ័យ ក្រោយពី ឯកឧត្តមទទួលព័ត៌មានថាមានបុរស បានដើរ ជាន់ម៉ីនដាច់ជើងនៅក្នុងបន្ទាត់ ព្រំដែន កម្ពុជា ថៃ។