(សៀមរាប) រថយន្តដឹកគ្រឿងសិប្បកម្ម មួយគ្រឿងត្រូវបានរថយន្តមួយគ្រឿងប្រដេញអោយឈប់ក្នុងស្ថានភាពផ្លូវរអិលខ្លាំងបន្ទាប់ពីមានភ្លៀងធ្លាក់នៅតំបន់នោះ ដើម្បីសួរនាំរកលិខិតអនុញ្ញាតចេញពីសិប្បកម្ម ឬលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធ(បើមានលិខិតអនុញ្ញាតគឺអោយបន្តដំណើរទៅមុខទៀតបាន តែបើមិនមានលិខិតអនុញ្ញាតត្រូវពិន័យជា……ភ្លាមៗ) បើពុំមានឯកសារអ្វីទាំងអស់ ត្រូវចាប់បញ្ជូនមកមន្ត្រីជំនាញ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៣។
អ្វីដែលមហាជនកំពុងមានការងឿងឆ្ងល់និងដាក់ការសង្ស័យថា រថយន្តបាឡែនមួយគ្រឿងដែលបានប៉ះទង្គិចជាមួយរថយន្តដឹកគ្រឿងសិប្បកម្ម ហើយមានស្នាមកបុកគា មិនមែនជារថយន្តរបស់មន្ត្រីជំនាញនោះទេ វាគឺជារបស់ឈ្មួញរកសុីឈើដ៏ល្បីឈ្មោះម្នាក់ក្នុងខេត្តសៀមរាបទៅវិញ។
មានហ្វេសប៊ុកមួយបានផ្សថា÷.ដល់វគ្គឈ្មួញឈើ ដេញចាប់ឡាន អ្នករកស៊ីឈើហើយ មេព្រៃអាចអស់ ការងារធ្វើ..។
ធ្លាយព័ត៌មានថា ឡានដឹកឈើប្រភេទ សិប្បកម្មកែច្នៃ ព្រលះគ្នាជាមួយឡាន ឈ្មួញឈើ គ្រាដែលឈ្មួញរូបនោះប្រើ ឥទ្ធិពលរបស់ខ្លួន ដេញស្ទាក់ចាប់ឡាន ដឹកសិប្បកម្ម, យើងនឹងបង្ហាញឈ្មោះ ម្ចាស់ឡានទាំងពីរ ពេលបន្តិច ទៀត…!។
ចំពោះករណីនេះ គេហទំព័រសៀមរាបប៉ុស្តិ៍បានផ្សាយថា÷សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបង្ក្រាបរថយន្តម៉ាក់នីហ្សាន់មួយគ្រឿងដែលដឹកឈើ ល្មើសច្បាប់។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ពិតជាមានករណីបង្ក្រាបរថយន្ត ដឹកគ្រឿងសង្ហារឹមនេះមែន បច្ចុប្បន្នត្រូវបានរឹបអូសទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។
ពាក់ព័ន្ធការបង្ក្រាបនេះ លោកនាយខណ្ឌមិនទាន់បញ្ជាក់លម្អិតនៅឡើយ។
ព័ត៌មានបឋម គេហទំព័រ តារាជ្យ និងចុះផ្សាយបន្តទៀត បើទទួលបានព័ត៌មានថ្មីបន្ថែមទៀត។