តាមដានព័ត៌មាន @srpostnews ក្នុងTelegram
ទើបទិញអាវុធថ្មី បំណងយកមកការពារខ្លួន បាញ់បោះសេរី ត្រូវបានឃាត់ខ្លួនចំនួន៣នាក់
ខេត្តបាត់ដំបង៖ជនសង័្សយចំនួន០៣នាក់ត្រូវបានកម្លាំងនគរបាល ស្រុកបាណន់ សហការជាមួយ នគរបាលក្រុងបាត់ដំបង និង កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួន មុខសញ្ញាប្រេីប្រាស់អាវុធខុសច្បាប់។
ជនសង្ស័យ
១-ឈ្មោះ ធុល សីហា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ទៀង ច័ន្ទឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
៣-ឈ្មោះ ស៉ីង កុកឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតមាន៖
-អាវុធខ្លីម៉ាកRETAY ពណ៌ខ្មៅចំ នួន០២ដេីម បង់និងគ្រាប់មួយចំនួនផង ។
-រថយន្តម៉ាកPRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ2010 ស្លាកលេខ ភ្នំពេញ 2BU-7671 មួយគ្រឿង។
ជនសង្ស័យ បានសារភាពថា ពួកគេប្រេីប្រាស់អាអាវុធចំនួន០៤ដេីម បាញ់អស់ចំនួន៦០គ្រាប់ ដែលការបាញ់នេះ គឺជាការសាកអាវុធថ្មីរបស់ពួកគេ ដែលទេីបទិញបាន ហេីយមូលហេតុដែលគេទិញអាវុធ មកប្រេីប្រាស់ដោយខុសច្បាប់បែបនេះ គឺគេមានបំណងយកមកការពារខ្លួន។
សមត្ថកិច្ចបញ្ជូនពួកគេទៅវិនិច្ឆ័យទោសតាមផ្លូវច្បាប់ឯ បក្សពួកគេផ្សេងទៀត រួមទាំងអាវុធខ្លីផង សមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបានហេីយ កំពុងតាមប្រម៉ាញ់យកមកផ្តន្ទាទោស។
ហេតុការណ៍បាញ់បោះសេរីនេះកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២ និង០០នាទី នៅវាលស្រែ ចំណុចក្រុមទី០១ ភូមិប៉ោយស្វាយ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបថា ការឃាត់ខ្លួនធ្វើឡើង ថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២៣ ក្នុងក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង៕