ឃុំខ្លួនស្ត្រីជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ សុវណ្ណភូមិ រឿងស៊ីដាច់ លុយ ខ្ទង់៦០ម៉ឺនដុល្លារ

អ្នកស្រីជីវ ណារ៉ា ស្ថាបនិកក្រុមហ៊ុនសុវណ្ណភូមិ អចលនទ្រព្យ នៅខេត្តសៀមរាប ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធធនាគាព្រៃស ហើយ
កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ម្សិលមិញនេះ។

ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
  .ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅខេត្តសៀមរាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗ។

ជនរូបនេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ប្រភពព័ត៍មាន បានអោយដឹងថា ស្ត្រីឈ្មោះ ជីវ ណារ៉ា បានរំលោភលើទំនុកចិត្ត លើអនិកជន នៅអូស្ត្រាលី លើទំហ៊ុំទឹកប្រាក់ប្រមាណ ៦០ ម៉ឺនដុល្លារ ដើម្បីទិញដីសម្រាប់ពុះគម្រោងជាដីឡូតិ៍ នៅឃុំកណ្ដែក ស្រុកប្រា សាទបាគង ខេត្តសៀមរាប ជាភាពហ៊ុនរកស៊ីជាមួយ គ្នា។ ប្រភពបន្តថា ក្រៅពីអនិកជន អូស្ត្រាលី ជនរូបនេះ ក៍នៅមានស៊ីដាច់លុយភាគហ៊ុន គូភាគីរកស៊ីជា មួយគ្នាផ្សេងទៀតផងដែរ ហើយសំណុំរឿងក៍កំពុងដំណើរការនៅឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *